នយោបាយ
រដ្ឋាភិបាលកម្ពុជា ចាត់ទុកសារព័ត៌មានជាដៃគូលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធយុត្តិធម៌
ថ្ងៃទី៣ ខែឧសភានេះ គឺជាខួបលើកទី២៩ នៃទិវាសេរីភាពសារព័ត៌មានសកលលោក។ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា សារព័ត៌មាន គឺជាដៃគូរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ បន្ថែមលើនេះ សារព័ត៌មាន ក៏ជួយចូលរួមចំណែកកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ពិសេស ដើម្បីកសាងសង្គមមួយប្រកបដោយយុត្តិធម៌ និងសន្តិភាព។

តាមរយៈសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៣ នាព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគោរពសិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នសារព័ត៌មានដែលមិនអាចខ្វះបាន នៅក្នុងក្របខណ្ឌនៃប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានជំរុញឲ្យសារព័ត៌មានបែបប្រពៃណី ខិតខំធ្វើឌីជីថលភាវូបនីយកម្មរបស់ខ្លួន ប្រកបដោយសក្ដានុពល រួមជាមួយនឹងការផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនទំនុកចិត្តពីសាធារណៈជនទូទៅ។
ការលើកឡើងរបស់ប្រមុខដឹកនាំកម្ពុជានេះ នៅខណៈដែលសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានសម្តែងការព្រួយបារម្ភពីរិតត្បិតសិទ្ធិ សេរីភាពសារព័ត៌មាន និងការគំរាមកំហែងលើអ្នកសារព័ត៌មាននៅតែបន្តកើតមាននៅកម្ពុជា។ ជាក់ស្តែង ខេមបូចា បានរកឃើញថា នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២២នេះ អ្នកសារព័ត៌មានអនឡាញចំនួន៥នាក់ត្រូវបានឃាត់ខ្លួន ខណៈពួកគេចុះផ្សាយអំពីបញ្ហាវិវាទដីធ្លី។ ក្រៅពីនេះ អ្នកសារព័ត៌មានជាច្រើនត្រូវបានរារាំងមិនឲ្យចូលទៅយកព័ត៌មានអំពីកូដកម្មរបស់សហជីព និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើល និងបានបង្ខំឲ្យពួកគេលុបវីដេអូ និងរូបថតទាំងនោះចេញថែមទៀតផង។

មិនតែប៉ុណ្ណោះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ក៏បានរកឃើញផងដែរថា គិតត្រឹមខែមករា ដល់ខែមីនា ឆ្នាំ២០២២ មានការយាយីលើអ្នកសារព័ត៌មានចំនួន២៣នាក់ ក្នុងនោះ ៣នាក់ជាស្រ្តី ហើយ៥នាក់ត្រូវបានចាប់ខ្លួន។ រីឯ អ្នកសារព័ត៌មាន៤នាក់ ប្រឈមនឹងវិធានការផ្លូវច្បាប់ ខណៈ១១នាក់រងអំពើហិង្សា និងការយាយី និងអាជ្ញាប័ណ្ណនៃស្ថាប័នសារព័ត៌មានចំនួន៣ត្រូវបានលុបចោល។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានអះអាងថា ការអនុវត្តទោសទណ្ឌចំពោះអ្នកសារព័ត៌មានមួយចំនួននាពេលកន្លងមក គឺការអនុវត្តទៅតាមច្បាប់ដែលកំណត់។ លោកបានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃចន្ទថា អ្នកសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ នោះអ្នកសារព័ត៌មានត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ពោល គឺមិនមែនឲ្យតែក្លាយជាអ្នកសារព័ត៌មាន សុទ្ធតែអាចរួចផុតពីកាតព្វកិច្ចនៃការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ៕
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ