នយោបាយ
បេក្ខជនបក្សភ្លើងទៀន ជាង៤០នាក់ក្នុងខេត្តកំពង់ចាម មកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៤២រូប ដែលជាអតីតសមាជិកមកពីគណបក្សភ្លើងទៀន។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត គណៈប្រចាំការ ប្រធាន អនុប្រធានគណបក្ស ក្រុងកំពង់ចាម ស្រុកចំការលើ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

អតីតសមាជិកគណបក្សភ្លើងទៀនទាំង៤២រូបនោះ សុទ្ធជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន ដែលមានបេក្ខជពេញសិទ្ធិ ០៩រូប និងបម្រុង ៣៣រូប ក្នុងនោះមកពីក្រុងកំពង់ចាម ៣០រូប ស្រុកចំការលើ ០៦រូប និងស្រុកផ្សេងទៀត ០៦ រូប។

លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានស្វាគមន៍ចំពោះសមាជិកថ្មីដែលមានស្មារតីភ្ញាក់រលឹកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញ និងជឿជាក់ថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។

លោក អ៊ុន ចាន់ដា ក៏បានស្នើឱ្យពួកគេរួមរស់ដោយរីករាយ និងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នា ស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក” និងសូមចលនាសាច់ញាតិមិត្តភក្ត្រួទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍមាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
ដោយ ៖លោក ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា