នយោបាយ
មន្ត្រីចុះមូលដ្ឋានបក្ស៖ ការធ្វើអំពើល្អធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យលើគូប្រជែងរាល់ការបោះឆ្នោត
លោក ពេជ សោភ័ន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាសបានណែនាំដល់សមាជិករបស់គណបក្សត្រូវប្រព្រឹត្តតែអំពើល្អ និងបំផុសស្មារតីការចូលរួមធ្វើអំពើល្អនេះឲ្យបានគ្រប់ទីកន្លែងព្រោះថា ទង្វើល្អទាំងនេះហើយ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជារបស់យើង តែងទទួលបានជោគជ័យរាល់ការបោះឆ្នោត។

ថ្លែងក្នុងបើកវគ្គបណ្តុះបណ្តាលបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធិ និងបម្រុងរបស់ស្រុកព្រៃកប្បាសនៅព្រឹកថ្ងៃទី ០៧ ខែឧសភានេះ លោក ពេជ សោភ័នមានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំមានតួនាទីត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋមូលដ្ឋានឲ្យបានលឿនរហ័សជួយដោះស្រាយរាល់បញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ រីឯប៉ូលីសប៉ុស្តិ៍ ត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបោសសម្អាតឲ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទ អំពើពាលាអាវ៉ាសែគ្រប់រូបភាព ជាមូលដ្ឋានសុខសាន្ត ជាភូមិ ឃុំ មានសុវត្ថិភាព។

លោកបានបន្តថា បើមានចំណុចខ្វះខាតណាមួយធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ត្រូវកែលម្អនូវចំណុចទាំងនោះឲ្យបានល្អឡើងវិញ កន្លែងណាដែលមិនបានធ្វើ ត្រូវប្រញាប់ប្រញាល់ធ្វើជូនពួកគាត់ព្រោះថាទង្វើល្អទាំងនេះហើយ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជារបស់យើង តែងទទួលបានជោគជ័យរាល់ការបោះឆ្នោត។ ដូច្នេះក្នុងនាមយើងជាសមាជិករបស់គណបក្សត្រូវប្រព្រឹត្តតែអំពើល្អ និងបំផុសស្មារតីការចូលរួមធ្វើអំពើល្អនេះឲ្យបានគ្រប់ទីកន្លែង។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានចំណាយទាំងកម្លាំងកាយចិត្ត រួមនឹងថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមឧបត្ថម្ភគាំទ្រអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ទាំងពុទ្ធចក្រ និងអាណាចក្រ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើចលនាកៀងគរមហាជន ឲ្យបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា តាមរយៈអំពើល្អរបស់យើង ដោយពង្រឹងស្មារតីជាធ្លុងមួយ រក្សាចាស់ បង្កើតថ្មី សមាជិកបក្សម្នាក់ៗ ជាសំលេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក។

ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលវិញលោក បណ្ឌិត ពេជសោភ័នបានឱ្យដឹងថាវគ្គនេះ ធ្វើឡើងក្នុងគោលបំណង បំផុសឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងស្រុកព្រៃកប្បាស កាន់តែសកម្មឡើងថែមទៀត លើកកម្ពស់ការជឿជាក់លើខ្លួនឯងសម្រាប់ការគិតប្រកបដោយបញ្ញា ការសម្រេចចិត្តបានត្រឹមត្រូវ និងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់សមត្ថភាពក្នុងការនិយាយរបស់ឃោសនិក ទៅកាន់ក្រុមមនុស្ស ឬបុគ្គលណាម្នាក់ ឱ្យគេជឿទុកចិត្ត ទទួលយក និងគាំទ្រគំនិត ទស្សនៈ និងគោលនយោបាយនានា។
លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងទៅលើ ការជឿជាក់ខ្លួនឯងប្រកបដោយបញ្ញា គឺមានសេរីភាពក្នុងការគិតប្រកបដោយភាពប្រាកដប្រជាឈានដល់ការធ្វើសកម្មភាពប្រកបដោយលក្ខណៈវិជ្ជមាននិងសិល្បៈនៃការនិយាយដោយប្រសិទ្ធភាពទៅកាន់អ្នកស្តាប់ ជួយឱ្យអ្នកនិយាយអាចបង្ហាញពីគំនិត ទស្សនៈ និងគោលនយោបាយនានាដល់អ្នកស្តាប់ និងជាឱកាសធ្វើឱ្យអ្នកស្តាប់គាំទ្រនូវគំនិតដែលអ្នកនិយាយចង់បាន និងជួយឱ្យសិក្ខាកាមមានទំនុកចិត្តនៅក្នុងខ្លួន និងអភិវឌ្ឍអាជីព និងជីវិតបានកាន់តែប្រសើរឡើង។
លោកបណ្ឌិត ពេជ សោភ័ន បន្តថា កន្លងមកក្រុមការងារ ក៏បានផ្តល់ការបណ្តុះបណ្តាលដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ នៃស្រុកព្រៃកប្បាស ឲ្យចេះប្រើប្រាស់ប្រព័ន្ធអនឡាញពីចម្ងាយ ដើម្បីធ្វើការទំនាក់ទំនង និងរៀបចំជាកិច្ចប្រជុំនានាបាន។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា នៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ មានទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ បើឃើញថាព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ រឺជាព័ត៌មានបំភ្លៃ បែបញុះញង់ អុជអាល បង្កឲ្យមានអសន្តិសុខសង្គម យើងជាសមាជិបក្សត្រូវចូលរួមបំភ្លឺដោយបង្ហាញព័ត៌មានពិតដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនោះ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិតសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស បានប្រគល់ជូនម៉ាស់ក្រណាត់សរុបចំនួន ១២ម៉ឺនម៉ាស់ដែលអាចបោកទឹកប្រើប្រាស់បាន២០ដង ជូនដល់គណបក្សឃុំទាំង១៣ នៃស្រុកព្រៃកប្បាសផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?