Connect with us

នយោបាយ

គ​.​ជ​.​ប រំលឹក​គណបក្សនយោបាយ​កុំ​ឲ្យ​ធ្វើ​ការឃោសនា​មុនពេល​វេលា​មកដល់ ព្រោះ​អាច​ទទួលទោស

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​នេះ​បាន​រំលឹក​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែឧសភា ដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២២ ហើយ​អំឡុង​ពេលនេះ មិនទាន់​ដល់​ថ្ងៃ​ឃោសនា​នៅឡើយ​ទេ ដូច្នេះ គ​.​ជ​.​ប បានស្នើ​សុំឱ្យ​គណបក្សនយោបាយ ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់បោះឆ្នោត និង​ផ្ទុយ​ពីបទ​បញ្ជា និង​នីតិវិធី​ពាក់ព័ន្ធ នឹង​ការឃោសនាបោះឆ្នោត ត្រូវ​បញ្ឈប់​ជាបន្ទាន់​។

បើតាម គ​.​ជ​.​ប កន្លងមក ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២ រួចហើយ ដល់​គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​បេក្ខជន នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ផ្លូវការ អំពី​ការហាម​ធ្វើ​សកម្មភាព​នានា ដូច​ចែង​ក្នុង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ (​ច​.​ប​.​ឃ​.​ស​) មុនពេល​កំណត់ ដូច​មានចែង​ក្នុង​មាត្រា​៧០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ គ​.​ជ​.​ប ចាត់ទុកថា រាល់​ការធ្វើសកម្មភាព​ឃោសនាបោះឆ្នោត ដែល​ផ្ទុយ​ពី​មាត្រា​៧០ ត្រូវ​ទទួលទោស​តាម​មាត្រា​១៨៤ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។​

ក្នុង​ខ្លឹមសារ នៃ​សេចក្តី​ជូនដំណឹង​ខាងលើ គ​.​ជ​.​ប បាន​បញ្ជាក់​ថា តាម​ស្មារតី​នៃ​មាត្រា​៦៧ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ (​ច​.​ប​.​ឃ​.​ស​) ការឃោសនាបោះឆ្នោត​មាន​គោលបំណង​ឱ្យ​គណបក្ស​នយោបាយ ដែល​បាន​អនុញ្ញាតឱ្យ​ចុះបញ្ជី​បេក្ខជន និង​បេក្ខជន ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន ក្នុងការ​អភិវឌ្ឍ ឃុំ សង្កាត់ ដល់​អ្នកបោះឆ្នោត តាមរយៈ​ការ​ធ្វើសកម្មភាព​ជា​សាធារណៈ​ចំនួន​១១ ចំណុច ដូច​មាន​ចែង​ក្នុង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន ឬ​គណបក្សនយោបាយ​ណាមួយ​។

ការ​ធ្វើ​សកម្មភាព​ណាមួយ​ដូច​បាន​បញ្ជាក់​ខាងលើ​របស់​គណបក្សនយោបាយ ដែល​បាន​អនុញ្ញាត​ជា​ផ្លូវការ ត្រូវ​ចាត់ទុកថា ជា​សកម្មភាព​ឃោសនាបោះឆ្នោត​។ សកម្មភាព​ឃោសនាបោះឆ្នោត​នេះ មាន​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ ហើយ​គ្រប់​សកម្មភាព​ឃោសនា​ត្រូវ​បញ្ឈប់​២៤ (​ម្ភៃ​បួន​) ម៉ោង មុន​ថ្ងៃ​បោះឆ្នោត ស្របតាម​មាត្រា​៧០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។

គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គ្រប់​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន នៃ​គណបក្ស​នយោបាយ​ផ្លូវការ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ត្រូវគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត និង​ក្រមសីលធម៌​ដែល​បាន​កំណត់ដោយ គ​.​ជ​.​ប​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម