Connect with us

នយោបាយ

បេក្ខជន​ឈរឈ្មោះ​មេឃុំ​​គណបក្សភ្លើងទៀន​ ៤ រូប​ សុំលាលែងពីបក្ស​ ក្រោយអស់​ជំនឿលើ​មេដឹកនាំ

បានផុស

នៅ

បេក្ខជនពេញសិទ្ធិ​ឈរឈ្មោះបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ​របស់គណបក្សភ្លើងទៀន​ ចំនួន៤រូប​ នៅ​ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ បានដាក់ពាក្យ​លាលែងពីសមាជិកគណបក្ស​ និងលាលែងពី​បេក្ខ​ជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនទាំង ៤ នាក់រួមាន លោក លាង ប៊ុនឡេង នៅឃុំជ្រៃវៀន លោក ភោគ សាបាន នៅឃុំក្រូច លោកស្រី សូ អាន នៅឃុំមៀន លោក ជួង ដារា នៅឃុំជ្រៃវៀន ទាំង៤នាក់រស់នៅក្នុង​ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ចំពោះមូលហេតុនៃការសុំលាលែង បញ្ជាក់នៅលើលិខិតថា មកពីពួកគេមិនមានសមត្ថភាព និងលទ្ធភាពក្នុងការបំពេញការងារជូនគណបក្សភ្លើងទៀត ខណៈមជ្ឈដ្ឋានខ្លះថា មកពីពួកគាត់អស់ជំនឿ និងគិតថា ការបន្ដរួមរស់ជាមួយគណបក្សនយោបាយមួយនេះ មិនមានអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននោះឡើយ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម