នយោបាយ
ទូតសហភាពអឺរ៉ុបស្នើ គ.ជ.ប ឲ្យមន្រ្តីរបស់ខ្លួនអាចពិនិត្យមើល ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ
ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានស្នើឲ្យភាគី គ.ជ.ប អនុញ្ញាតឲ្យមន្រ្តីនៃសហភាពអឺរ៉ុប ចូលរួមសង្កេតមើលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ។ ប៉ុន្តែមិនមែនជាភ្នាក់ងារសង្កេតការណ៍ផ្លូវការនោះទេ។ ទូតសហភាពអឺរុប បានស្នើបែបនេះ ដើម្បីបានចូលពិនិត្យមើលការបោះឆ្នោតជាទូទៅ ដោយ គ្មានការធ្វើរបាយការណ៍វាយតម្លៃ អំពីបរិយាកាសនៃដំណើរការរៀបចំការបោះឆ្នោត ឡើយ។

ការស្នើបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយលោកស្រី ខាមិន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០ ២២ ដើម្បីពិភាក្សាការងារពាក់ព័ន្ធ នឹងការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ខាងមុខនេះ។ ឆ្លើយតបទៅនឹងចំណុចនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា កិច្ចការនេះ គ.ជ.ប ធ្លាប់បានអនុវត្តន៍រួចហើយ គឺ គ.ជ.ប ចេញលិខិតជូនជាភ្ញៀវពិសេស មិនមែនជាអ្នកសង្កេតការណ៍នោះទេ។

ក្នុងជំនួបនេះដែរ ភាគីសហភាពអឺរ៉ុប ក៏បានលើកឡើងពាក់ព័ន្ធនឹងការជ្រើសរើសមន្រ្តីបោះឆ្នោត ការ បណ្តុះបណ្តាលធនធានមនុស្ស ការលុបបញ្ជីបេក្ខជន នៃគណបក្សនយោបាយមួយចំនួន លំហការងារ របស់អង្គការមិនមែនរដ្ឋាភិបាល វេទិកាឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២)។ លោកស្រី ខាមិន ម៉ូរេណូ បង្ហាញសង្ឃឹមថា ភាគីទាំងពីរ សហភាពអឺរ៉ុប និង គ.ជ.ប នឹងមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទាក់ទងទៅនឹងការបោះឆ្នោតនៅកម្ពុជា។

បើតាមលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ប្រវត្តិនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ និងក្រោយមកឆ្នាំ ១៩៩៨ រៀបចំដោយ គ.ជ.ប ព្រមទាំងការបោះឆ្នោត សកល និងអសកលមានចំនួន ១៧លើករួចមកហើយ។ ដំណើរការនៃការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ ត្រូវបានវាយតម្លៃថា កាន់តែល្អប្រសើរឡើងជាងការបោះឆ្នោតមុនៗ៕
អត្ថបទ៖ ធឿន វ៉ាន់សុង




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់