នយោបាយ
នៅថ្ងៃបើកយុទ្ធនាការដំបូង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងជួបជុំគ្នានៅតាមឃុំ សង្កាត់ ចំនួន៣
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះថា នៅថ្ងៃទី២១ ខែឧសភា ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងរៀបចំនៅតាមឃុំ សង្កាត់ ចំនួន៣ គឺទី១, នៅភ្នំពេញ (សង្កាត់កោះដាច់) ទី២, នៅស្រុកបាធាយ ខេត្តកំពង់ចាម (ឃុំជើងព្រៃ) និងទី៣, នៅស្រុកវ៉ារិន ខេត្តសៀមរាប (ឃុំស្រែណូយ)។

លោក យ៉េង វីរៈ បញ្ជាក់ថា នៅថ្ងៃចាប់ផ្តើមឃោសនាដំបូងនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងមិនមានការហែរក្បួនធំអ្វីទេ ដោយសាតែបេក្ខជន ដែលបានដាក់នៅតាមឃុំនោះ នៅទីតាំងដាច់ដោយឡែកៗពីគ្នា។ លោកថា សម្រាប់គណបក្សផ្សេងៗគេអាចរៀបចំក្បួនធំៗ ដោយមានការហែក្បួនឆ្លងកាត់ឃុំជាដើម ប៉ុន្តែសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងរៀបចំនៅតាមឃុំប៉ុណ្ណោះ ហើយថ្នាក់ដឹកនាំគណបក្ស នឹងចុះទៅជួយគាំទ្រដល់បេក្ខជន នៅតាមឃុំ សង្កាត់ ទាំងអស់នោះ។

គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយចាប់ផ្តើមពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង៣ រសៀល។ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ហើយការឃោសនានឹងចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ


-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់