នយោបាយ
គណបក្សខ្មែរស្រឡាញ់ជាតិ ផ្តោតសំខាន់លើការចុះតាមផ្ទះរបស់ប្រជាពលរដ្ឋ អំឡុងពេលឃោសនា
លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងប្រាប់កម្ពុជាថ្មីថា នៅក្នុងដំណើការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេល ១៤ថ្ងៃនេះ គណបក្សខ្មែរស្រឡាញ់ជាតិ មិនបានរៀបចំហែរក្បួនធំនោះទេ គឺធ្វើទៅតាមលទ្ធភាពរបស់ឃុំនីមួយៗ ហើយការឃោសនានេះ ផ្តោតសំខាន់ លើការចុះតាមផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសុំការគាំទ្រ និងជូនខិតប័ណ្ណគោលនយោបាយ។

លោក ជីវ កត្តា បញ្ជាក់យ៉ាងនេះថា «គម្រោងឃោសនារបស់យើង ដូចជាមិនមានការហែក្បួនអីធំដុំទេ គ្រាន់តែធ្វើតាមលទ្ធភាពនៃឃុំនីមួយៗ ដែលធ្វើកើត ឬមិនកើត។ ទីពីរទៀត ការឃោសនារបស់យើង គឺធ្វើតាមឃុំ-សង្កាត់ ដែលយើងមានដាក់បេក្ខជន គឺធ្វើទៅតាមអ្វីដែលយើងមានជាក់ស្ដែង ហើយយើងចង់បំផុស ចង់ផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋ និងចុះទៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសុំការគាំទ្រ និងជូនជាគោលនយោបាយ បំណងរបស់យើង ជូនទៅដល់ម្ចាស់ឆ្នោតលោកជ្រាបជាព័ត៌មាន ដើម្បីសុំការគាំទ្រពីពួកគាត់”។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយចាប់ផ្តើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៧ បានចូលរួម ហើយការឃោសនា នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១១ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ