ព័ត៌មានជាតិ
គណបក្សចំនួន១១ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅខេត្តត្បូងឃ្មុំ
យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយផ្សេងៗនៅក្រុង-ស្រុកទាំង០៧ និង ៦៤ ឃុំ-សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់ពី លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។

លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋាន គ.ជ.ប ខេត្តបានថ្លែងឱ្យដឹងថា នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១ រួមមាន៖
១. គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ៦៤ ឃុំ សង្កាត់
២. គណបក្សភ្លើងទៀន មានបេក្ខជនឈរឈ្មោះ ៦៤ឃុំ សង្កាត់
៣. គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះ ១៧ ឃុំ សង្កាត់
៤. គណបក្សហ្វ៊ិនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះ ៣៤ ឃុំ សង្កាត់
៥. គណបក្សខ្មែរស្រឡាញ់ជាតិ មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់
៦. គណបក្សសញ្ជាតិកម្ពុជា មានបេក្ខជនឈរឈ្មោះ ០៧ ឃុំ សង្កាត់
៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់
៨. គណបក្សឆន្ទៈខ្មែរ មានបេក្ខជនឈរឈ្មោះ ០២ ឃុំ សង្កាត់
៩. គណបក្សយុវជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ១៣ ឃុំ សង្កាត់
១០. គណបក្សកែទម្រង់កម្ពុជា មានបេក្ខជនឈរឈ្មោះ ៤ ឃុំ សង្កាត់
១១. គណបក្សខ្មែរតែមួយ មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់

លោកប្រធានលេខាធិការដ្ឋាន គ.ជ.ប ខេត្តត្បូងឃ្មុំ បានឱ្យដឹងបន្ថែមថា ពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៤៦៩,៥៦៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៣១៨នាក់៕


អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់