Connect with us

នយោបាយ

សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋយកគោល​នយោបាយប្រកួតប្រជែងគ្នា​ជាជាងមានចរិតហិង្សា ឬគំរាមកំហែង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ ត្រូវរក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីដែលមានចរិតជាហិង្សា ឬការគំរាមកំហែងឱ្យសោះ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស្វីស និងអឺរ៉ុប ប្រមាណជាង ២០០០នាក់ ខណៈសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ២០២២ នៅទីក្រុងដាវ៉ូស ដែលប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២២-២៦ ខែ ឧសភា ឆ្នាំ ២០២២ នៅប្រទេសស្វីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ថ្លែងដូច្នេះថា« ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី​ និងជាប្រធានគណបក្ស ខ្ញុំក៏ចង់ឈ្នះដែរ ក៏ប៉ុន្តែឈ្នះយ៉ាងណាក៏ដោយ សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង គឺរក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីដែលមានចរិតជាហិង្សា ឬការគំរាមកំហែងឱ្យសោះ ប្រទេសរបស់យើងលំបាកពេកហើយ ល្មមប៉ុណ្ណឹងបានហើយ យកគោលនយោបាយទៅប្រកួតប្រជែងគ្នា ជាជាងជេរគ្នា»។

សម្តេចតេជោ ថ្លែងសារបែបនេះ ខណៈដែលកម្ពុជា កំពុងតែដំណើរការឃោសនាបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ចាប់ពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ០៣ ខែ មិថុនា។ ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ខាង​មុខ។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​មេដឹកនាំ​មូលដ្ឋាន​ សម្រាប់​អាណត្តិ​ទី​៥​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន ​១៧ ចូលរួម ​និងបេក្ខជន​ឈរ​ឈ្មោះចំនួន​ជាង​ ៨២.៧០០ នាក់ ​សម្រាប់​ឃុំ​សង្កាត់​ចំនួន ​១.៦៥២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម