នយោបាយ
កម្ពុជា មិនមានពលរដ្ឋរងគ្រោះស្លាប់ របួសពិការ កំព្រា និងមេម៉ាយ ដោយសារសង្គ្រាមទៀតទេ
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល២៤ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជា មិនមានអ្នកស្លាប់ របួស និងពិការ ដោយសារការប្រយុទ្ធគ្នាព្រោះតែសង្គ្រាមនោះទេ។ សម្តេចតេជោបានថ្លែងថា ២៤ឆ្នាំហើយ ដែលកម្ពុជា មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ដោយសារតែសង្គ្រាម និងមិនមានប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមនោះទេ។ សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់កម្ពុជាពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើន ទម្រាំយើងរកបាននូវសន្តិភាព ដូច្នេះទោះជាតម្លៃណាក៏ដោយយើងត្រូវតែរក្សាសន្តិភាពអោយបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនឆ្នាំ១៩៩៨ ដែលជាជោគជ័យនៃនយោបាយឈ្នះឈ្នះ ចំនួនពលរដ្ឋរងគ្រោះដោយសារសង្គ្រាមច្រើនណាស់ហើយ តែក្រោយឆ្នាំ១៩៩៨ យើងមិនមានអ្នករងគ្រោះដោយសារសង្គ្រាមទៀតទេ ហើយយើងក៏មិនមានស្ត្រីមេមាយ និងក្មេងកំព្រាដោយសារសង្គ្រាមដែរ។
សម្តេចបានបន្តថា វត្តមានសន្តិភាពជំនួសឱ្យសង្គ្រាមនេះ ផ្តល់ឱកាសឱ្យយើងអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ បើតាមសម្តេច «នៅក្រោយសង្គ្រាមយើងមានប្រជាជនប្រមាណ៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងមានចំនួន១៧លានហើយ»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រូងហ្សូរិច ប្រទេសស្វីស នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ