Connect with us

នយោបាយ

ថ្ងៃទី ២ មិនសូវមានការហែក្បួនបក្សទ្រង់ទ្រាយធំ ប៉ុន្តែសកម្មភាពនៅតែមានទូទាំង ២៥ រាជធានី ខេត្ត

បានផុស

នៅ

​កាលពីថ្ងៃអាទិត្យ ទី ​២២ ខែឧសភា ឆ្នាំ​ ២០២២ គឺជា​ថ្ងៃទី​ពីរ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បានធ្វើ​សកម្មភាព​ឃោសនា​តាម​មណ្ឌលបោះឆ្នោត​ឃុំ សង្កាត់​នីមួយៗ ក្នុង​រាជធានី ខេត្ត​ទាំង​ ២៥ ស្របតាម​កម្មវិធី នេះ​បើតាម​ការបញ្ជាក់​ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​ពីរ​នេះ គ​.​ជ​.​ប សង្កេតឃើញថា ទោះបី​មាន​គណបក្សនយោបាយ​មួយចំនួន​បានកំណត់​យក​ថ្ងៃទី​ពីរ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់ខ្លួន​សម្រាប់​ភូមិសាស្ត្រ​មួយចំនួន ប៉ុន្តែ​ជារួម​សកម្មភាពឃោសនាបោះឆ្នោតថ្ងៃទីពីរនេះ មិនសូវមានការហែក្បួនទ្រង់ទ្រាយធំដូចថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតនោះទេដោយភាគច្រើនបានធ្វើការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ និងការចែកខិត្តប័ណ្ណ។​

​សរុបមក​សភាពការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​ក្នុង​ថ្ងៃទី​ពីរ​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និង​គ្មាន​អំពើហិង្សា​។​

​គួររំលឹកថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ​ ២០២២ មាន​រយៈពេល ​១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២១ ខែឧសភា ដល់​ថ្ងៃទី​ ៣ ខែមិថុនា ឆ្នាំ​ ២០២២ ដោយ​ការធ្វើ សកម្មភាព​ឃោសនា​ត្រូវគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ​.​ជ​.​ប ៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម