នយោបាយ
លោក ខៀវ សុភ័គ ៖ លោក សុន ឆ័យ ដឹងច្បាស់ហើយ ប្រសិនបើមិនអនុវត្តតាមសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា អ្វីដែលគណបក្សភ្លើងទៀនបានធ្វើ គឺខុសទៅនឹងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ហើយករណីនេះគណបក្សភ្លើងទៀន ក៏មានអ្នកច្បាប់ ជាពិសេសលោក សុន ឆ័យ នឹងដឹងដោយខ្លួនឯងថា ប្រសិនបើមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ។
នៅថ្ងៃនេះក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្សភ្លើងទៀន ពិនិត្យមើលឡើងវិញ ចំពោះការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន ដោយសំអាងថា ការតែងតាំងនោះផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា ការតែងតាំងនេះ ទី១គឺខុសទៅនឹងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ហើយទី២ ខុសពីច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលតម្រូវឲ្យគណបក្សនយោបាយធ្វើសេចក្តីរាយការណ៍។ បើតាមលោក ខៀវ សុភ័គ ករណីនេះគណបក្សភ្លើងទៀន ក៏មានអ្នកច្បាប់ដែរ ដូច្នេះនឹងចេះដឹងអំពីនីតិវិធីនេះ ជាពិសេសលោក សុន ឆ័យ តែម្ដង នឹងដឹងដោយខ្លួនឯងថា ប្រសិនបើមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងមានលទ្ធផលបែបម៉េច។
យោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ញើជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២នេះ បានលើកឡើងថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ការសម្រេចតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្ដីសម្រេចដូចចុះយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ ៣៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ៥៧៩ សជណ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ ស្ដីពីគណបក្សនយោបាយ។ ដូច្នេះក្រសួងមហាផ្ទៃ ស្នើឲ្យគណបក្សភ្លើងទៀន ត្រូវពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខិន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
យោងតាមលក្ខន្តិកៈគណបក្សភ្លើងទៀន ដេលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ត្រង់ប្រការ២០ បានសរសេរថា សមាជគណបក្ស គឺជាស្ថាប័នកំពូលរបស់គណបក្ស។ សមាជិកចូលរួមដោយប្រតិភូតំណាងសមាជិកគណបក្ស។ សមាជកំណត់ទិសដៅ និងនយោបាយរបស់គណបក្សហើយអនុម័តលើសេចក្តីសម្រេចសំខាន់ៗ ដែលគណៈកម្មាធិការនាយកដាក់ជូន។
សមាជជ្រើសតាំងប្រធានគណបក្សតាមរយៈការបោះឆ្នោតដោយមតិភាគច្រើនដាច់ខាត (៥០ភាគរយ បូក១) នៃសមាជិកវត្តមាន។
សមាជបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកគណបក្ស ដោយមតិភាគច្រើនដាច់ខាត (៥០ភាគរយ បូក១) នៃសមាជនៃសមាជិកវត្តមាន។

សិទ្ធិ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការនាយកមានចែងក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស។ សមាជិកអាចធ្វើការកែទម្រង់រចនាសម្ព័ន្ធរបស់គណបក្ស។
ចំណែកប្រការ៣៣ បានបញ្ជាក់ថា ប្រធានគណបក្សតែងតាំងអនុប្រធានយ៉ាងតិចមួយរូបក្នុងចំណោមសមាជិក គណៈកម្មាធិការនាយក បន្ទាប់ពីមានការយល់ព្រមពីមតិភាគច្រើនដាច់ខាត នៃគណៈកម្មាធិការនាយកសម្រាប់អាណត្តិប្រាំឆ្នាំ។ អនុប្រធានគណបក្សទទួលដឹកនាំការងារគណបក្ស តាមការកំណត់របស់ប្រធាន។ នៅពេលអវត្តមានរបស់ប្រធានគណបក្ស អនុប្រធានមួយរូបត្រូវបានប្រគល់សិទ្ធិដោយប្រធាន ជាប្រធានស្តីទីគណបក្ស។

រីឯមាត្រា២៦ ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយបានបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយ ត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ នូវបញ្ជីឈ្មោះប្រធាន និងអនុប្រធាន នៃគណបក្សនយោបាយ ក្នុងករណីដែលមានអនុប្រធាន និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមូល នឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប ដែលបិទរូបថតទំហំ៤ គុណនឹង៦។
ការផ្លាស់ប្ដូរប្រធាន ឬអនុប្រធាន គណបក្សនយោបាយ ឬសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមូល និងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេបរបស់សមាសភាពថ្មី ដែលមានបិទរូបថតទំហំ៤ គុណនឹង៦៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ