Connect with us

នយោបាយ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាង​ដឹកនាំ​ហែ​ក្បួន​ឃោសនា​នៅ​ខេត្តកំពង់ធំ និង​សៀមរាប​

បានផុស

នៅ

​នៅ​ព្រហស្បតិ៍ ទី​២៦ ខែឧសភា ឆ្នាំ​២០២២ នេះ ដែលជា​ថ្ងៃទី​៦ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្តី​ទី​៥​នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​យាង​ចូលរួម​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា នេះ​ថា នៅ​រសៀល​នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​យាង​ដឹកនាំ​ហែ​ក្បួន​ឃោសនា​នៅ​ក្រុង​សៀ​បរាប ខេត្តសៀមរាប ដែលមាន​សកម្មជន​ចូលរួម​ប្រមាណ​១០០០​នាក់​។ បើតាម​លោក ញឿ​ន រ៉ា​ដែន នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​នេះដែរ ព្រះអង្គ​បាន​យាងចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ សកម្មជន ក៏ដូចជា​បេក្ខជន នៅតាម​ឃុំ សង្កាត់ មួយចំនួន​នៅ​ខេត្តកំពង់ធំ​។​

​សូមបញ្ជាក់ថា ថ្ងៃនេះ គឺជា​ថ្ងៃទី​៦ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ការបោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៧ ព្រឹក រហូតដល់​ម៉ោង​៣ រសៀល​។ ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​១៧ បាន​ចូលរួម ហើយ​ការឃោសនា​មាន​រយៈពេល​១៤ ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែឧសភា ដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

បទបញ្ជាថ្មីរបស់លោកត្រាំ អាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Taylor Swift

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តអ្នកជំនាញបច្ចេកទេសដាក់ពាក្យវាយតម្លៃសមត្ថភាព ស្របតាមស្តង់ដារពលកម្មជំនាញថ្នាក់ជាតិ និង តំបន់

កីឡា១៥ នាទីutes មុន

ធន់​ វណ្ណា​ រំលឹក​អនុស្សាវរីយ៍​ឈរ​សុំ​លោក​ ធន់ សុភា​ ដដែល​ៗតាំង​ពី​ព្រឹក​ដល់​ល្ងាច

ព័ត៌មានជាតិ១៩ នាទីutes មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ប្រកាស​បទ​ឈប់បាញ់​បណ្ដោះអាសន្ន ព្រោះ​គ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម