នយោបាយ
សម្ដេច ស ខេង ប្រាប់ទូតអឺរ៉ុបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺបង្ហាញភាពចម្រុះនៃប្រជាធិបតេយ្យនៅមូលដ្ឋាន
ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន ៤ប្រទេស ដឹកនាំដោយលោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺដើម្បីកសាងប្រជាធិបតេយ្យ ឲ្យមានភាពចម្រុះនៅថ្នាក់មូលដ្ឋាន ហើយមូលដ្ឋានត្រូវកសាងភាពម្ចាស់ការ ជាមួយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់។

បើតាមសម្ដេច ស ខេង ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ បានបង្ហាញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រ ទៅលើការបោះឆ្នោតថ្នាក់មូលដ្ឋាន ខណៈការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ គឺប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន។
នៅក្នុងជំនួបនេះ សម្ដេច ស ខេង ក៏បានប្រាប់ទូតសហភាពអឺរ៉ុប ថា ក្នុងការងារពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបន្តផ្ទេរមុខងារ ធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូលដ្ឋាន ដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព ។

សម្ដេចក្រឡាហោម ក៏យកឱកាសនេះស្នើសុំដល់សហភាពអឺរ៉ុប បន្តគាំទ្រដល់កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសគឺបន្តជួយគាំទ្រការចែករំលែកបទពិសោធ ពាក់ព័ន្ធនឹងការបណ្ដុះ បណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពកាន់តែសមស្រប បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជា ការងារអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន៕
អត្ថបទ៖ ធឿន វ៉ាន់សុង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់