នយោបាយ
គ.ជ.ប ទទួលបានបណ្តឹង ៣៣ហើយអំឡុងពេលឃោសនា ដោយភាគច្រើនប្តឹងគណបក្សភ្លើងទៀន
ការបញ្ជាក់អំពីការទទួលបណ្ដឹងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី សភាពការណ៍ទូទៅ ជុំវិញដំណើរការនៃការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២នេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា បណ្តឹងនេះ ភាគច្រើនគណបក្សប្រជាជនកម្ពុជា ប្តឹងគណបក្សភ្លើងទៀន ហើយកម្មវត្ថុនៃបណ្តឹងភាគច្រើន ទាក់ទងទៅនឹងការប្រមាថ ការចោទប្រកាន់ ការដាក់កំហុសផ្សេងៗ ផ្ទុយទៅនឹងមាត្រា ៦៧ ដែលចែងថា ការឃោសនាបោះឆ្នោត មានបំណងឲ្យគណបក្សនយោបាយ ក៏ដូចជាបេក្ខជន ធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ ដល់អ្នកបោះឆ្នោត។ ដូច្នេះ ស្មារតីនៃមាត្រានេះ ដាក់ចេញ ដើម្បីឲ្យគណបក្សនយោបាយទាំងអស់ ធ្វើការប្រកួតប្រជែងទៅលើកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោត។ ប្រសិនបើគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង អនុវត្តតាមខ្លឹមសារ នៃមាត្រានេះ នឹងមិនមានការប្តឹងផ្តល់ណាមួយឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំ នាព្រឹកនេះប្រព្រឹត្តទៅនៅសាលសន្និសីទជាន់ទី ១ នៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ដោយមានការអញ្ជើញចូលរួមពី តំណាងរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ អគ្គនគរបាលជាតិ កងរាជអាវុធហត្ថ តំណាងស្ថានទូត អង្គការ សង្គមស៊ីវិលជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានសរុបចំនួន ៦០ នាក់៕
អត្ថបទ៖ កោះកែវ



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត