នយោបាយ
លោក មុត ចន្ថា អះអាងថា លោក សុន ឆ័យ កំពុងបង្កើតកំហុសធំ៣ អន្តរាយដល់គណបក្សភ្លើងទៀន
លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា បានលើកឡើងថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនមិនស្របច្បាប់ កំពុងបង្កើតកំហុសធំៗចំនួន ៣ នាំឱ្យអន្តរាយដល់គណបក្សភ្លើងទៀនខ្លួនឯង។
ការលើកឡើងរបស់លោក មុត ចន្ថា បន្ទាប់ពី លោក សុន ឆ័យ បានអួតអាងថា គណបក្សភ្លើងទៀនរបស់លោក ទទួលបានមធ្យោបាយមួយចំនួនពីសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ដើម្បីជាថ្នូរចូលរួមក្នុងការបោះឆ្នោត។

បើតាមលោក មុត ចន្ថា ការអួតអាងបែបនេះ មានន័យថា ជាជំនួដល់ថវិកា សម្ភាររួមទាំងមធ្យោបាយដឹកជញ្ជូន។ តាមច្បាប់គណបក្សនយោបាយ មាត្រា ២៩ ថ្មី ហាមគណបក្សនយោបាយពីការទទួលវិភាគទានពីស្ថាប័នរដ្ឋបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហេរញ្ញប្បទានពីបរទេស។
ម្យ៉ាងទៀត សកម្មភាពនេះបានបង្កើតឱ្យមានផលវិបាកផ្លូវច្បាប់ព្រហ្មទណ្ឌសម្រាប់ខ្លួនឯងផ្ទាល់ បក្សភ្លើងទៀន ជាពិសេសស្ថាប័នរដ្ឋបរទេស ពីបទឃុបឃិត ឬត្រូវរ៉ូវជាមួយរដ្ឋបរទេស ដូចមានចែងក្នុងបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីនេះ ការលើកឡើងរបស់លោក សុន ឆ័យ ក៏បង្កើតឱ្យមានការប៉ះទង្គិចផ្លូវទូត ជាមួយស្ថាប័នរដ្ឋបរទេស តាមរយៈការចោទលាបពណ៌ និងមួលបង្កាច់ដោយគ្មានការពិត។
លោក មុត ចន្ថា លើកឡើងទៀតថា យោងតាមអ្វីដែលលោកបានដឹង សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប មិនបានបង្ខំ និងជម្រុញដល់គណបក្សនយោបាយណាមួយ រួមទាំងបក្សភ្លើងទៀន ឱ្យចូលរួម ឬមិនចូលនៅក្នុងការបោះឆ្នោតណាមួយឡើយ ព្រោះវាជាសិទ្ធិស្វ័យសម្រេច និងសិទ្ធិអធិបតេយ្យរបស់បក្សនយោបាយ។
លើសពីនេះទៀត សហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងសហភាអឺរ៉ុប ព្រមទាំងបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន មិនបានផ្តល់ជំនួយសម្រាប់គាំទ្រដល់ការរៀបចំការបោះឆ្នោតទៅស្ថាប័នរៀបចំការបោះឆ្នោត និងមិនបានសុំចុះឈ្មោះជាអ្នកសង្កេតការបោះឆ្នោត និងធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោតឡើយ។
ពួកគេក៏មិនបានផ្តល់ការគាំទ្រ ជំនួយ ឬមធ្យោបាយដល់គណបក្សនយោបាយ ឬអ្នកនយោបាយ សម្រាប់ការចូលរួមបោះឆ្នោតខាងមុខឡើយ ព្រោះវាមិនមែនជាគោលជំហរផ្លូវការ និងពួកគេដឹងច្បាស់អំពីបញ្ញត្តិច្បាប់ជាធរមានដែលហាមឃាត់ផងដែរ។
លោកថា អ្វីដែលសហគមន៍អឺរ៉ុប និងតំណាងកាទូតមួយចំនួនជួបតំណាងគណបក្សនយោបាយ គឺគ្រាន់តែស្តាប់ពីការវិវត្ត និងបរិយាកាសជុំវិញដំណើរការបោះឆ្នោត និងកត់ត្រាតែប៉ុណ្ណោះ។
ដូច្នេះអ្វីដែលលោក សុន ឆ័យ អះអាងដូច្នេះ គឺជាអំពើបំភ័ន្ត និងបន្លំ ក្នុងចេតនាភ្ជាប់ស្ថាប័នបរទេសថា គាំទ្របក្សខ្លួន ដើម្បីកេងចំណេញនយោបាយ ដោយមិនបានគិតដល់ផលវិបាក និងគ្រោះថ្នាក់ផ្លូវច្បាប់ទាំងខ្លួនឯង និងស្ថាប័នបរទេសដែលគេមិនដឹងរឿងអីទាល់តែសោះនោះ។ ទង្វើរបស់លោក សុន ឆ័យ ប្រៀបបានជាអំពើចាប់ជំរិតស្ថាប័នបរទេស ដើម្បីប្រយោជន៍ខ្លួន និងបក្សខ្លួន។
លោក មុត ចន្ថា ជឿជាក់ថា ស្ថាប័នបរទេស ឬរដ្ឋបរទេសទាំងនោះមិនអាចទទួលយកអំពើចាប់ជំរិត ដែលលោក សុន ឆ័យ កំពុងតែប្រព្រឹត្តនេះឡើយ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ