Connect with us

នយោបាយ

សមាសភាពថ្នាក់ដឹកនាំបក្សភ្លើងទៀន ៤៥នាក់ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

សមាភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេចចិត្តដោះសម្លៀកបំពាក់ នឹងមួករបស់គណបក្សភ្លើងទៀនចោល នៅថ្ងៃទី ២៨ ខែឧសភា ដោយចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក សំ សុធារី មន្ត្រីប្រចាំការណ៍ខណ្ឌច្បារអំពៅ បានឲ្យដឹងថា សមាសភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅចំនួន៤៥នាក់បាននាំគ្នាដោះអាវនិងមួកគណបក្សរួមទាំងផ្តួលរំលំស្លាកគណបក្សភ្លើងទៀនចេញហើយថែមទាំងសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀនចាប់ពីថ្ងៃនេះ និងស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សំ សុធារី បានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅដែលសម្រេចចិត្តចាកចេញពីបក្សភ្លើងទៀននេះ ក្នុងនោះមានលោក ថាន់ ឃុន សារិន ជាប្រធាន លោក ឡុង រ៉ា បេក្ខភាពចៅសង្កាត់ច្បារអំពៅទី២មកពីគណបក្សភ្លើងទៀន។

លោក ថាច់ ឃុនសារិន បានអះអាងថា លោកបម្រើការនយោបាយឲ្យបក្សប្រឆាំងអស់រយៈពេល២៣ឆ្នាំមកហើយ ហើយទីតាំងដែលលោកឈរជើងគឺស្ថិតក្នុងខណ្ឌច្បារអំពៅដែលពីមុនមកគឺខណ្ឌមានជ័យរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា «ខ្ញុំឆ្អែតនឹងសំដីភូតភររបស់មេដឹកនាំបក្សប្រឆាំងដែលសន្យាបានតែមាត់ខណៈដែលខ្លួន មិនអាចចូលស្រុកបានផង៕នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា១៣ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម