Connect with us

នយោបាយ

ប្រេសិតពិសេសប្រធានអាស៊ាន៖ វិបត្តិ​មីយ៉ាន់ម៉ា នៅតែមានសង្ឃឹមដរាបណា​យើងរួមគ្នាដោះស្រាយ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានផ្ដល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ការផ្តល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នេះ គឺជាលើកទី២ហើយ ដែលកាលពីលើកទី១ នៅខែមករា ដើមឆ្នាំ២០២២។ លោកថា ប្រទេសមីយ៉ាន់ម៉ា នៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។

យ៉ាងណាក្តី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា ការលើកឡើងនេះ មិនមែនមានន័យថា អស់សង្ឃឹមនោះទេ ដរាបណាយើងទាំងអស់ រួមទាំងអាស៊ាន និងសហគមន៍អន្តរជាតិ បន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ា ប្រកបដោយការស្ថាបនា ផ្ទុយពីនយោបាយឯកោនិយម។ “កម្ពុជាទទួលស្គាល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមានលក្ខណៈចាក់ស្រែះជ្រៅ។ ស្របពេលដែលយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន។ យើងនៅតែសង្ឃឹមថា កិច្ចប្រឹងប្រែងនោះ នឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា ទាំងមូល។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងដែរថា លោកកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើក​ទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ា​នៅពេលដ៏ខ្លីខាងមុខនេះ ហើយមានចំណុចសំខាន់ៗចំនួន៥ ដែលលោកបានគិតទុកជាមុនគឺ៖ ១, ការបញ្ឈប់អំពើហិង្សា ២, ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ៣, យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ៤, ជំនួយមនុស្សធម៌ និងជាពិសេសចុងក្រោយ ៥, សុទិដ្ឋិនិយម៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម