នយោបាយ
គ.ជ.ប សម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ពិនិត្យមើលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានជម្រាបដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងបណ្ដាស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាទាំងអស់ថាគ.ជ.ប បានចេញសេចក្ដីសម្រេច ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
បើតាម គ.ជ.ប ភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមពិនិត្យមើលការបោះឆ្នោត មិនមែនក្នុងនាមជាអ្នកសង្កេតការណ៍។ ភ្ញៀវពិសេស ដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប រួមទាំងអ្នកបកប្រែភាសា ត្រូវពាក់ប័ណ្ណសម្គាល់ជាភ្ញៀវពិសេស ដែលចេញដោយ គ.ជ.ប នៅពេលពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ហើយមិនតម្រូវឱ្យចុះវត្តមាននោះទេ។
ភា្នក់ងារសន្តិសុខបោះឆ្នោត ដែលបំពេញ ភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវសហការសម្របសម្រួលដល់ភ្ញៀវពិសេសដែលចូលទៅពិនិត្យ មើលការបោះឆ្នោតឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ជូនថា ស្ថានទូត និងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងមកពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងរយៈ ពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមក គ.ជ.ប ដោយភ្ជាប់មកជាមួយនូវបញ្ជីរាយនាមភ្ញៀវពិសេស និងអ្នកបកប្រែភាសា រួមទាំងរូបថតទំហំ ៤x៦ ចំនួន១ សន្លឹកក្នុងម្នាក់ៗ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?