Connect with us

នយោបាយ

លោក ប្រាក់ សុខុន៖ តួអង្គទាំងអស់សុទ្ធតែចង់ឱ្យប្រទេស​មីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតីឡើងវិញ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឋានៈជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានគូសបញ្ជាក់ថា តួអង្គទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា សុទ្ធតែបានលើកឡើង​ដូចៗគ្នាអំពីសេចក្តីប្រាថ្នាចង់ឱ្យប្រទេសរបស់ខ្លួនវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ  និងចង់បានដំណោះស្រាយចំពោះបញ្ហាមនុស្សធម៌នៅលើមូលដ្ឋាន ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន យល់ឃើញថា តួអង្គនយោបាយផ្សេងៗគ្នាទាំងអស់នៅប្រទេស​មីយ៉ាន់ម៉ា គួរប្រកាន់ជំហរ បើកចំហរបន្ថែមទៀត សម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុកចិត្តទៅវិញទៅមក ដែលជាអំណោយផលដល់ដំណើរការសន្តិភាព ប្រកបដោយបរិយាប័ន្ន និងអាចទុកចិត្តបាន។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ខណៈលោកធ្វើសេចក្តីរាយការណ៍ពត៌មានជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការអនុវត្ត ការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកព័ត៌មានថ្មីៗស្តីអំពីការងារ ដែលកម្ពុជាបានអនុវត្ត រួមទាំងលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លទ្ធផលនៃទស្សនកិច្ចជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា លោកបានលើកអំពីការជួបពិគ្រោះយោបល់ជាមួយឥស្សរជនសំខាន់ៗបួនក្រុមផ្សេងគ្នា នៅប្រទេស មីយ៉ាន់ម៉ា   ក្នុងនោះរួមមាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)  តួអង្គក្រៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ  អង្គទូត និងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ។លោកថា ជំនួបទាំងនេះបានផ្តល់ឱកាសជូនលោក និងក្រុមការងារបានស្តាប់ពិភាក្សា និងបញ្ជាក់អំពីការត្រៀម​ជួយ​ជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈក្របខ័ណ្ឌអាស៊ាន ដើម្បីសម្រេចបានវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច។

លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តួអង្គទាំងអស់បានលើកឡើងដូចៗគ្នា អំពីសេចក្តីប្រាថ្នាចង់ឱ្យប្រទេស​មីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតីឡើងវិញ  និងចង់បានដំណោះស្រាយចំពោះបញ្ហាមនុស្សធម៌នៅលើមូលដ្ឋាន ដែលជា​ផល​ប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។  លោកយល់ឃើញថា តួអង្គនយោបាយផ្សេងៗគ្នា នៅប្រទេសមីយ៉ាន់ម៉ា គួរប្រកាន់ជំហរបើកចំហរបន្ថែមទៀត សម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុក​ចិត្តទៅវិញទៅមក ដែលអំណោយផលដល់ ដំណើរការសន្តិភាពប្រកបដោយបរិយាប័ន្ន និងអាចទុកចិត្តបាននៅ​មីយ៉ាន់ម៉ា។ 

លោកបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់កម្ពុជា ធ្វើជាអ្នកស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់សម្រាប់មីយ៉ាន់ម៉ា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម