នយោបាយ
គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន ២ លើករួចមកហើយ
គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ បន្ថែមពីនេះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនរុងរឿង និងធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។ នេះជាការលើកឡើងរបស់លោកជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌគោក ក្នុងឱកាសចូលរួម ក្នុងពិធីប្រគុំតន្ត្រី រាំលេងកំសាន្តសប្បាយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីរាត្រីថ្ងៃទី២៨ឧសភានេះ។

លោកជា ពិសី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានជួយរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋ នៅទូទាំងប្រទេសពីរបបប៉ុលពតនៅថ្ងៃទី ០៧ មករា ឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុប្រជាពលរដ្ឋទូទាំងប្រទេសដែរ ចេញពីជំងឺកូវីដ-១៩ ដោយមកដល់ពេលនេះ ប្រទេសកម្ពុជាបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។
លោកបន្តថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺជាអ្នកដឹកនាំដែលនាំអោយប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ មានអគារខ្ពស់ៗ។ នេះជាគុណបំណាច់របស់សម្ដេចតេជោហ៊ុន សែន។



លោក ជា ពិសី ក៏បានធ្វើការអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ ២០២២នេះទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកប៉ិច សុខឃឿន ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ទឹកល្អក់ទី១ និងជាចៅសង្កាត់ បានមានប្រសាសន៍បញ្ជាក់ថា ការប្រគំតន្ត្រីនេះគឺដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍របស់សង្កាត់ ជាមួយនិងការចោទជាសំណួរផងដែរ ពាក់ព័ន្ធការអភិវឌ្ឍន៍របស់សង្កាត់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ ជុំវិញការចោទសួរនេះ លោកប៉ិច សុខឃឿនបាន បញ្ជាក់ថា ចំពោះការផ្ដល់សេវាជូនប្រជាពលរដ្ឋ សង្កាត់អនុវត្តបានយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រនិងពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋ យើងបានដាក់អំពូលភ្លើងបំភ្លឺសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្មេងអាយុ៦ឆ្នាំបានចូលរៀន ១០០% ផ្គត់ផ្គង់ទឹកភ្លើងមាន១០០% ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋចាប់ពីដុសទី១ដល់ដុសទី៤ បានគ្រប់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់