នយោបាយ
១០ថ្ងៃហើយ ការឃោសនានៅតែប្រព្រឹត្តទៅក្នុងបរិយាកាសល្អ មានសណ្តាប់ធ្នាប់ និងគ្មានអំពើហិង្សា
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីដប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បណ្ដាគណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតចំពោះគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍន៏ឃុំ សង្កាត់។

ក្នុងថ្ងៃទី១០នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនានៅមណ្ឌលបោះឆ្នោតនីមួយៗ តាមកម្មវិធីកំណត់។ តាមការកត់សម្គាល់ នៅខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា ហែក្បួនចំនួន ៣ ឃុំ សង្កាត់ និងធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ២១ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួនចំនួន ២ ឃុំ សង្កាត់ និងធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ១៥ ឃុំ សង្កាត់ គណបក្សកែទម្រង់កម្ពុជា ធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ៤ ឃុំ សង្កាត់ គណបក្សខ្មែរតែមួយ ហែក្បួនចំនួន ១ ឃុំ គណបក្ស ខ្មែររួបរួមជាតិ ធ្វើការចែកខិត្តប័ណ្ណចំនួន ១ ឃុំ ហើយគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សឯកភាពជាតិខ្មែរ ធ្វើការចាក់មេក្រូផ្សព្វផ្សាយចំនួន ១ ឃុំ។

រីឯខេត្តកំពង់ឆ្នាំង សម្រាប់សកម្មភាពឃោសនាតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ គណបក្សប្រជាជនកម្ពុជា បានធ្វើ សកម្មភាពចំនួន៣៦ ឃុំ សង្កាត់ គណបក្សភ្លើងទៀន ចំនួន២២ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន៦ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៣ ឃុំ សង្កាត់ និងមានហែក្បួនចំនួន ១ ឃុំ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ២ ឃុំ សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ២ ឃុំ សង្កាត់ ហើយគណបក្សយុវជនកម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពចំនួន ១ ឃុំ។
ចំពោះសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ