Connect with us

នយោបាយ

ប្រធាន គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមអត្តសញ្ញាណប័ណ្ណ និងឯកសារសម្រាប់ចូលរួមបោះឆ្នោត

បានផុស

នៅ

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​ ០៥ ខែមិថុនា ឆ្នាំ​ ២០២២ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​ ៧​ ព្រឹក រហូតដល់​ម៉ោង​ ៣ រសៀល ដោយ​ការបោះឆ្នោត​នេះ កាន់តែ​ខិតជិត​មកដល់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (​អ​.​ខ​) ដែលមាន​សុពលភាព ឬឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត (​ឯ​.​អ​) ដើម្បី​ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក ប្រាជ្ញ ចន្ទ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ដែល​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត ហើយ​មិនទាន់មាន អ​.​ខ ឬ អ​.​ខ បាន​អស់​សុពលភាព ឬ​មិនទាន់​ទទួលបាន ឬ​បាត់ ឬ​ខូច ឬ​កែតម្រូវ ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ស្នើសុំ ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត (​ឯ​.​អ​) ពី​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត និង​អាជ្ញាធរ​ឃុំ សង្កាត់ នៃ​ឃុំ សង្កាត់ ដែល​ខ្លួន​ត្រូវ​ទៅ​បោះឆ្នោត​ឱ្យបាន​ទាន់ពេលវេលា​។​

​ជាមួយគ្នា​នោះ លោក ប្រាជ្ញ ចន្ទ ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២១ ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត តាម​កាលបរិច្ឆេទ និង​ពេលវេលា​កំណត់​ខាងលើ​ឱ្យបាន​គ្រប់ៗ​គ្នា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម