Connect with us

នយោបាយ

បេក្ខភាពចៅសង្កាត់បក្សភ្លើងទៀន​ដោះខោអាវដើរចេញពីបក្ស​ភ្លាម​ចុះឃោសនា​ឱ្យគណបក្សប្រជាជន​តាមមូលដ្ឋាន

បានផុស

នៅ

លោក ឡុង រ៉ា បេក្ខភាពឈរលេខរៀងទី១​ សង្កាត់ច្បារអំពៅ​ទី២មកពីគណបក្សភ្លើងទៀន​សម្រេច​ចិត្ត​​ដោះសម្លៀក​បំពាក់បក្ស​របស់ខ្លួនចេញ​រួចមក​ស្ម័គ្រចិត្តចូលរួម​ជីវភាពនយោបាយ​ជាមួយ​គណ​បក្ស​ប្រជាជនកម្ពុជា​រួចមកបានដឹកនាំសមាជិកបក្សភ្លើងទៀន​ចំនួន៣៥នាក់​មកចុះឃោសនា​ឲ្យ​គណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការបង្ខិតបង្ខំឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១ ខែមិថុនា ២០២២ នេះថា ​កាលពីរសៀលថ្ងៃទី ៣១ ខែឧសភាម្សិលមិញនេះលោក ឡុង រ៉ា បេក្ខភាព​ឈរលេខរៀងទី១ សង្កាត់ច្បារអំពៅទី២​ មកពីបក្សភ្លើងទៀន​ហើយបាន​សម្រេច​ដោះខោអាវ​បក្ស​របស់ខ្លួន​កាលពីព្រឹកថ្ងៃ​ទី ២៨ ខែឧសភា​នៅភូមិជ្រោយ​អំពិល១​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ នឹងបានស្ម័គ្រចិត្តភ្លាមៗចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញនោះបានដឹកនាំសមាជិករបស់បក្សភ្លើងទៀនចូលរួមចុះឃោសនាជាមួយគណបក្សប្រជាជនកម្ពុជាតាមបណ្តាខ្នងផ្ទះក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ដើម្បីបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងថាលោកបានចាកចេញពីបក្សភ្លើងទៀនហើយមកចូលរួមគណបក្សប្រជាជនកម្ពុជាវិញហើយ។

លោក យ៉ិន វុធ ​បានបន្តថា​ក្នុងអំឡុងឆ្នាំ ២០១៧ លោកឡុង រ៉ា ធ្លាប់បានជាប់ជា​ចៅសង្កាត់ច្បារ​អំពៅ​ទី២មកពីបក្សប្រឆាំងបានរយៈ​ពេល៤ខែមុនពេល​ដែលបក្សប្រឆាំង ​(សង្រ្គោះជាតិ) ​ត្រូវបានរំលាយទៅនោះ។

​ទាក់ទិន និងការចុះឃោសនាលោក ឡុង រ៉ា បច្ចុប្បន្នជាសមាជិកគណបក្ស​ប្រជាជន​កម្ពុជាបាននិយាយថា លោកអស់ជំនឿនឹងមេបក្សភ្លើងទៀនទៀត​ហើយព្រោះគណបក្សប្រឆាំង​នេះបានត្រឹមតែប្រើល្បិចបោកប្រាស់សមាជិកបក្សនឹងប្រជាពលរដ្ឋដែលគាំទ្របក្សខ្លួន។

ប៉ុន្តែធាតុពិតរូបលោកផ្ទាល់ដែលខិតខំបម្រើបក្សប្រឆាំងអស់រយៈពេលជិត២០ឆ្នាំមកនេះគឺបានត្រឹមទទួលតំណែងខ្យល់ហើយរូបលោកផ្ទាល់រួមទាំងក្រុមគ្រួសារសឹងរកលុយទិញអង្ករច្រកឆ្នាំងពុំបានផង។ ដូច្នេះហើយទើបលោក សម្រេចចិត្តចាកចេញពីប្រឆាំងនេះមកចូលរួមគណបក្ស​ប្រជាជន​កម្ពុជា​វិញ​ដោយគ្មានអាឡោះអាល័យបក្សប្រឆាំងសូម្បីតែបន្តិចក៏គ្មានដែរ។

​លោក ឡុង រ៉ា សូមបញ្ជាក់ទៅមិត្តភក្រ័ក៏ដូចជាបងប្អូនជិតឆ្ងាយ​ដែលលោកបានស្គាល់​សូមឲ្យបាន​ដឹង​ឮថា លោកលែងជាមនុស្សរបស់​បក្សប្រឆាំងចាប់តាំងពីថ្ងៃទី​២៨ខែឧសភាក្នុង​ពេល​ដែលលោក​ស្មគ្រចិត្ត​ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយ។ លោកនិកស្តាយក្រោយខ្លាំងណាស់​ដែលបានលុងខ្លួនបម្រើបក្សប្រឆាំង​អស់រយះពេលជាង​២០ឆ្នាំ​មកនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម