Connect with us

នយោបាយ

បែក​ធ្លាយ​ផែនការ​សំងាត់ ក្នុងការ​បំផ្លាញ​បរិយាកាស​បោះឆ្នោត​ឃុំ សង្កាត់ នៅ​កម្ពុជា

បានផុស

នៅ

ផែនការ​អុកឡុក និង​បំផ្លាញ​បរិយាកាស នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​ទណ្ឌិត សម រង្សី នោះ បាន​បែកធ្លាយ​ហើយ ក្នុងនោះ​អ្នកទទួល​ផែនការ​ម្នាក់​ត្រូវ​ចាប់ខ្លួន គឺ​ឈ្មោះ អៀ ចាន់ណា ចំណែក​មនុស្ស​ម្នាក់ទៀត ដែលជា​អ្នកទទួល​ផែនការ​ដែរនោះ ឈ្មោះ ប៊ុត ធា​រី បានទៅ​ប្រទេស​បារាំង​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Jasmine Angkor បានសរសេរថា “​ថ្ងៃមុន​បន្ទាប់ពី​ខ្ញុំ​បញ្ចេញ​ព័ត៌មាន​អំពី​ផែនការ​ទុច្ចរិត ឥឡូវ​ឈ្មោះ ប៊ុត ធា​រី បាន​រត់គេចខ្លួន​ទៅ​ប្រទេស​បារាំង​វិញ​ដោយ​សុវត្ថិភាព​ហើយ នៅឡើយ​តែ​បក្សពួក​ខ្លួន គឺ អៀរ ចាន់ណា ដែល​ត្រូវបាន​គណបក្សកាន់អំណាច​ដឹង​ពី​ផែនការ ហើយ​ត្រូវបាន​ឃាត់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​។ តាម​ព័ត៌មាន​ផ្ទៃក្នុង​របស់​បក្ស​ភ្លើងទៀន គឺ​បានទទួល​ផែនការ​ពី​លោក​សម រង្សី ប្រមូល​កំលាំង​ពី​ខេត្ត​ឡើង​ភ្នំពេញ​អោយបាន​យ៉ាងតិច​៣​ម៉ឺន​នាក់ ដោយ​អោយ ជា មុន្នី ប្រមូល​កម្មករ និង វន ពៅ ប្រមូល PassApp អោយបាន​ជាង​មួយ​ពាន់​គ្រឿង​”​។

ហ្វេ​ស​ប៊ុ​ក​នោះ​សរសេរ​ទៀតថា “​បើតាម​ការយល់ឃើញរ​បស់​ខ្ញុំ​បក្ស​ភ្លើងទៀន គឺមាន​ផែនការ​អុកឡុក​បំផ្លាញ​ការបោះឆ្នោត​នៅ​កម្ពុជា ឬ​រៀបចំ​ចាំ​ទទួល​មេ​របស់​ពួក​នៅក្រៅ​ប្រទេស​មក​ភ្នំពេញ​មុនពេល​បោះឆ្នោត​។ ខ្ញុំ​គិតថា សមត្ថកិច្ច​នៅ​មិនទាន់​រឿងនេះ​ទេ គួរតែមាន​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​អោយបាន​”​។

ទាក់ទង​បញ្ហា​ខាងលើនេះ លោក វ៉ន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​ស្វែងរក​ទំនាក់ទំនង ដើម្បី​បញ្ជាក់​បានទេ ប៉ុន្តែ​លោក ជា មុន្នី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បដិសេធថា លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​ទេ លោក​គ្មាន​លទ្ធភាព​ដើម្បី​បំផ្លាញ​ការបោះឆ្នោត​ទេ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំ​សូម​ច្រានចោល​ទាំងស្រុង ដោយសារ​ខ្ញុំ​អត់​មានលទ្ធភាព​អី ទៅ​បំផ្លាញ​ការបោះឆ្នោត​នោះទេ​…​ខ្ញុំ​អត់​មាន​សិទ្ធិអំណាច​អ្វី​ទៅ​បំផ្លាញ​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ អត់​ទេ​។ ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​បាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ហើយ ពី​ដើម​ខ្ញុំ​អ្នកគាំទ្រ ឥឡូវ​ខ្ញុំ​សុំ​គេ​ចូលរួម​”​។

ដោយឡែក​ទាក់ទង​រូបថត ដែល​លោក​ថត​ជាមួយ​ឈ្មោះ ប៊ុត ធា​រី នោះ លោក ជា មុនី អះអាងថា លោក​ពិតជា​បាន​ថត​ជាមួយ​ឈ្មោះ ប៊ុត ធា​រី នោះ​មែន ហើយ​លោក​ក៏​មិនបាន​ស្គាល់ឈ្មោះ​នេះ​ច្បាស់​ដែរ ដោយ​គ្រាន់តែ​ដឹង​ថា ឈ្មោះ​នេះ​នៅ​ប្រទេស​បារាំង​តែប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ​លោក​បានស្នើ​ឲ្យ​អ្នកសរសេរ​ហ្វេ​ស​ប៊ុ​ក​នោះ​កែតម្រូវ​ឡើងវិញ កុំ​សរសេរ​លាប​ពណ៌​លោក​បែបនេះ​។

​តាម​ផែនការ​សម្ងាត់​របស់​ស​ម រង្ស៊ី បាន​ឲ្យ​ដឹងថា លោក សម រង្ស៊ី បាន​បញ្ជូន​មនុស្ស​ជំនិត​ម្នាក់​មកពី​ប្រទេស​បារាំង ដែលមាន​ឈ្មោះ ប៊ុត ធា​រី ហៅ សុគន្ធ ធា​រី (Theirry Buth) ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ដើម្បី​ធ្វើ​រៀបចំ​ផែនការ​សម្ងាត់​ជាមួយ​ក្រុម​បណ្តាញ ដែល​កំពុង​ដឹកនាំ​ក្នុង​គណបក្ស​ភ្លើងទៀន​។ តាម​ការអះអាង​របស់​ប្រភពព័ត៌មាន​សម្ងាត់​របស់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​ប្រាប់​អំពី​ផែន​ការដែល​ពួកគេ​ទទួល​ពី សម រង្ស៊ី គឺ​ការប៉ុនប៉ង​បង្ក​ការ​ឲ្យ​មាន​សភាពការណ៍​ចលាចល​ក្នុងពេល​បោះឆ្នោត​ខាងមុខ​។

តាម​ការ​បញ្ជាក់​ពី​ប្រភព​ខាងលើ​បាន​ប្រាប់ថា ឈ្មោះ ប៊ុត ធា​រី ហៅ សុគន្ធ ធា​រី គឺជា​មនុស្ស​ដែល សម រង្ស៊ី ទុកចិត្ត​បំផុត នឹង​តែងតែ​ឲ្យ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ជាច្រើន ដូចជា​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ការជេរប្រមាថ​ព្រះមហាក្សត្រ​, ការរៀបចំ​ផែនការ​វិលត្រឡប់​ប្រទេស​កម្ពុជា របស់​សម រង្ស៊ី និង​រារាំង​ប្រជាពលរដ្ឋ​កម្ពុជា មិនឱ្យ​ចូលរួម​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ក្នុង​ឆ្នាំ​២០១៨ ទៀត​ផង​។ វត្តមាន​របស់​បុគ្គល​ឈ្មោះ ប៊ុត ធា​រី ហៅ សុគន្ធ ធា​រី មក​ប្រទេស​កម្ពុជា ក្នុង​ពេលនេះ គឺ​ដើម្បី​បំផ្លាញ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ខាងមុខនេះ ក្នុងករណី​ដែល​គណបក្ស​ភ្លើងទៀន​ទទួល​ភាពបរាជ័យ​។

ហ្វេ​ស​ប៊ុ​ក​នេះ បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​មាន​វិធានការ​លើ​ឈ្មោះ ប៊ុត ធា​រី ហៅ សុគន្ធ ធា​រី ដែល​បុគ្គល​នេះ គឺ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ជាច្រើន ដើម្បី​បម្រើឱ្យ​ផែនការ​ទុច្ចរិត​របស់​ចៅហ្វាយនាយ​របស់ខ្លួន គឺ​លោក សម រង្ស៊ី ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត បុគ្គល​ឈ្មោះ ប៊ុត ធា​រី នឹង​បង្ក​ភាពចលាចល​ដល់​ការបោះឆ្នោត​ក្រុមប្រឹក្សា​-​ឃុំ​សង្កាត់ ក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ​ជាមិនខាន​។ ជាមួយគ្នា​នោះ ហ្វេ​ស​ប៊ុ​ក​បានបង្ហាញ​ភស្តុតាង​បញ្ជាក់​ពី​ការឃុបឃិត​របស់ សម រង្ស៊ី និង ប៊ុត ធា​រី ក្នុងការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម