Connect with us

នយោបាយ

តើប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សាយ និងមិនត្រូវផ្សាយព័ត៌មានបែបណា នៅថ្ងៃស និងថ្ងៃបោះឆ្នោត?

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា សម្រាប់ថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចផ្សព្វផ្សាយព័ត៌មានបាន តែការផ្សព្វផ្សាយនោះមិនត្រូវផ្សាភ្ជាប់នឹងសារនយោបាយ របស់គណបក្សនយោបាយ ឬខ្លឹមសារមានលក្ខណៈគាំទ្រគណបក្សនយោបាយណាមួយជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ប្រព័​ន្ធផ្សព្វផ្សាយនៅតែអាចផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតបានដដែល នៅមុនមួយថ្ងៃនៃការបោះឆ្នោត (ថ្ងៃស) និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ។ ការផ្សព្វ​ផ្សាយនោះ ជាការផ្សព្វផ្សាយពាក់ព័ន្ធនឹងការបោះឆ្នោត, ពាក់ព័ន្ធនឹងសារអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត, ពាក់ព័ន្ធនឹងការរំលឹកការអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោត នៅតាមការិយាល័យដែលពួកគាត់មានឈ្មោះនៅទីតាំងនោះ, ពាក់ព័ន្ធនឹង​ឯកសារដែលប្រជាពលរដ្ឋ ត្រូវប្រើសម្រាប់បោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា «ចឹងជាទូទៅ គឺជាការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ នឹងការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែរាល់ព័ត៌មានដែលផ្សព្វផ្សាយមិនត្រូវ ភ្ជាប់នឹងសារនយោបាយរបស់គណបក្ស ឬក៏ព័ត៌មានដែលាមានខ្លឹមសារគាំទ្រដល់គណបក្សនយោបាយ ឬបេក្ខជនណាម្នាក់នោះទេ»។

លោក សោម សូរីដា អគ្គលេខាធិការរង បានគូសបញ្ជាក់ថា ក្នុងករណីដែលប្រព័ន្ធផ្សព្វផ្សាយ មិនអនុវត្តតាមគោល ការណ៍ ដែលបានបញ្ជាក់ខាងលើនេះ គឺប្រព័ន្ធផ្សព្វផ្សាយនោះ នឹងរងការពិន័យជាលាយ​ល័ក្ខ​ណ៍​អក្សរពី គ.ជ.ប។ ករណីនេះ គ.ជ.ប នឹងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការបញ្ឈប់ការផ្សព្វផ្សាយ ដែលត្រូវបានហាមឃាត់ទៅតាមច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខ​ជនចូលរួប្រកួតប្រជែង ដើម្បីដណ្ដើមយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម