Connect with us

នយោបាយ

គ​.​ជ​.​ប សម្រេច​លុបចោល​ការ​ផាកពិន័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា និង​រក្សា​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន​ទាំង​១៥​រូប

បានផុស

នៅ

ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ចំនួន​២ ដែលមាន​លេខ​១៤៨ និង​លេខ​១៤៩ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ ហើយ​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ មាន​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម និង​សមាជិក គ​.​ជ​.​ប ចំនួន​៧ រូប​ទៀត ជា​សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យបណ្ដឹង​ទាំង​២​ខាងលើនេះ មានកម្ម​វត្ថុ​ប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​បេក្ខជន នៃ​គណបក្ស​ភ្លើងទៀន ក្នុងអំឡុងពេល នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។

ជា​លទ្ធផល​ក្នុង​សវនាការ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប បានសម្រេច ទី​១, ទទួលយក​ពាក្យបណ្តឹង​របស់លោក​គង់ រ៉ៃ​យ៉ា ដែល គ​.​ជ​.​ប ទទួល​ប​បាន​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ ទុកជា​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់​។

ទី​២, ទទួលយក​ពាក្យបណ្តឹង​របស់​មេធាវី គា អ៊ា​វ ដែល គ​.​ជ​.​ប ទទួល​ប​បាន​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ ទុកជា​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល​ដោយ​ផ្ទុយ​នឹង​គតិ​ច្បាប់​។

​ទី​៣, លុបចោល​ការផាកពិន័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ចំនួន​៥​លាន​រៀល​។​

​ទី​៤, រក្សា​សិទ្ធិ​បោះឆ្នោត និង​រក្សា​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន​ទាំង​១៥​រូប។

​ទី​៥, សេចក្តីសម្រេច​នេះ ជំនុំជម្រះ និង​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ កំបាំងមុខ​គូភាគី នៅ​ចំពោះមុខ​មេធាវី​តំណាង ជា​សេចក្តីសម្រេច​ស្ថាពរ​បិទផ្លូវ​តវ៉ា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ៖ ឆ្នាំនេះ កម្ពុជា អាចមានជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើមិនធ្វើអន្តរាគមន៍បានល្អទេ

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកជំនាញ៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ យុវជនខ្មែរ ត្រូវតែរក្សាភាពជាខ្មែរ មិនត្រូវធ្វើអ្វីដែលបំផ្លាញវប្បធម៌

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកសារព័ត៌មានជាង ៥០ នាក់ ចុះទៅខេត្តមណ្ឌលគិរី-ក្រចេះ ផ្សព្វផ្សាយពីឧស្សាហកម្មរ៉ែ និងកសិឧស្សា​ហកម្មទេសចរណ៍

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អ្នករចនាម៉ូដឲ្យក្រុម BTS ទទួលមរណភាពនៅអាយុ ៣២ ឆ្នាំ

Soccer Elite
កីឡា១៩ នាទីutes មុន

ការប្រកួត​ Elite Soccer Sevens មាន​ទាំង​បុរស-នារី​ បើកការ​ចុះឈ្មោះ

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម