នយោបាយ
លោក ឃួង ស្រេង ដឹកនាំសមាជិក-សមាជិកាជាង ៣ម៉ឺននាក់ ដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ
ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំដង្ហែរក្បួនឃោសនាទ្រុងទ្រាយធំ ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណជាង ៣ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពីក្រុមមន្ត្រី ដែលរៀបចំក្បួនឃោសនានៅថ្ងៃចុងក្រោយនេះ។

ក្បួនឃោសនាដ៏ធំនេះដឹកនាំដោយ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រី។ ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដោយក្បាលក្បួននៅលើផ្លូវ ៦០ម៉ែត្រ រីឯកន្ទុយក្បួននៅជិតស្ពានព្រែកជ្រៃ។

ក្បួនដង្ហែរត្រូវបានធ្វើឡើងតាមមហាវិថី,តិរៈវិថី,និងផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបានមកបន្តជួបជុំនិងបញ្ចប់នៅកោះពេជ្រ ខណ្ឌចំការមន។ ជាមួយគ្នានេះ នៅតាមបណ្តាខណ្ឌទាំង ១៤ ក៏បានដង្ហែរក្បួនតាមខណ្ឌរបស់ខ្លួនយ៉ាងកងរំពង ដែលបង្ហាញឲ្យឃើញពីឋាមពលដ៏ខ្លាំងក្លា របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី ៥ ខែមិថុនានេះ។

លោក ឃួង ស្រេង បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពពិត និងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិធំៗ បាននាំមកនូវសន្តិភាពពេញប្រទេសនិងមានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំក្លា ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា សម្រាប់ពិធីដ៏គគ្រឹកគ្រេងនេះ ពិតជាបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តរួមគ្នា ដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ មិថុនានេះ ដើម្បីបន្តដឹកនាំសង្កាត់ទាំង ១០៥ នៅក្នុងរាជធានីភ្នំពេញ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានជំរុញឲ្យកម្ពុជា កាន់តែអភិវឌ្ឍរីកចំរើនកាន់តែខ្លាំងឡើង។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការផ្តាំផ្ញើឲ្យមន្ត្រីរបស់បក្ស ក៏ដូចជាសមាជិក- សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពី ការបោះឆ្នោតរបស់គណៈកម្មាធិការបោះឆ្នោត ដើម្បីទទួលបាននូវការឈ្នះឆ្នោតដោយភាពថ្លៃថ្នូរ និងកុំផឹកគ្រឿងស្រវឹងនៅថ្ងៃទី ៤ និងទី ៥ មិថុនា ដោយប្រែក្លាយពីសមាជិក ឬសមាជិការម្នាក់ក្លាយជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល