Connect with us

នយោបាយ

តើឧកញ៉ាអគ្គនាយកក្រុមហ៊ុនណាខ្លះ ចូលរួមឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនេះ?

បានផុស

នៅ

យុទ្ធនាឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២នេះហើយ។ តាំងពីព្រឹកព្រលឹម នាថ្ងៃសុក្រនេះ គណបក្សនយោបាយនីមួយៗ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ទៅតាមទីតាំង ធនធាន និងសមាជិកា-សមាជិកដែលខ្លួនមានរៀងៗ។

អ្វីជាការកត់សម្គាល់នោះ គេសង្កេតឃើញថា មានឧកញ៉ាអគ្គនាយកក្រុមហ៊ុនជាច្រើនរូប បានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ឧកញ៉ាអគ្គនាយកក្រុមហ៊ុនទាំងនោះ រួមមាន៖

-ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ អេចប្រេស។ ឧកញ៉ា សួរ វីរៈ បានសរសេរនៅលើគណនីហ្វេសប៊ុកថា « Always with CPP»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ឧកញ៉ា សឿ សុវណ្ណ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប។ ឧកញ៉ា សួរ វីរៈ បានសរសេរនៅលើគណនីហ្វេសប៊ុកថា «រីករាយយុទ្ធនាការបិទការឃោសនាបោះឆ្នោត សម្រាប់អាណត្តិទី៥»។

-ឧកញ៉ា ផន វណ្ណិត ប្រធានប្រឹក្សាភិបាល​ក្រុមហ៊ុន​អចនទ្រព្យ ​«រាជសន្តុសិត»។ ឧកញ៉ា ផន វណ្ណិត បានសរសេរនៅលើគណនីហ្វេសប៊ុកថា «រីករាយយុទ្ធនាការបិទការឃោសនាបោះឆ្នោត សង្កាត់អាណត្តិទី ៥ អរគុណសន្តិភាព!»។

-ឧកញ៉ា ជា តុងហ៊ួរ សហស្ថាបនិកក្រុមហ៊ុន Khmer Express Realty Co., Ltd។ ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានសរសេរនៅលើគណនីហ្វេសប៊ុកថា «រីករាយយុទ្ធនាការបិទការឃោសនាបោះឆ្នោត សង្កាត់អាណត្តិទី ៥ អរគុណសន្តិភាព ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ចូលរួមទាំងអស់គ្នា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា»។

-ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក។ ឧកញ៉ា យ៉ន សេងហាន បានសរសេរនៅលើគណនីហ្វេសប៊ុកថា «ត្រៀមខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកោះពេជ្រម៉ោង៣រសៀល!»។

-ឧកញ៉ា នឹម វណ្ណៈអគ្គនាយិការក្រមហ៊ុន ACE GROUP។ -ឧកញ៉ា នឹម វណ្ណៈ ​បានសរសេរនៅលើគណនីហ្វេស​ប៊ុក​ថា «CPP ឈ្នះ ឈ្នះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដូចបោះឆ្នោតអោយខ្លួនយើង ទីណាមានគណបក្សប្រជាជនកម្ពុជា  ទីនោះមានសន្តិភាព គណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយប្រជាជនជានិច្ច»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម