Connect with us

នយោបាយ

មានគណបក្សចំនួន ៣ បានហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ នៅរាជធានីភ្នំពេញ

បានផុស

នៅ

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២នេះ គឺជាថ្ងៃទី ១៤ ហើយក៏ជាថ្ងៃបិទយុទ្ធនាការ នៃការឃោសនាបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ផងដែរ។ សម្រាប់នៅរាជធានីភ្នំពេញ មានគណបក្សចំនួន ៣ បានរៀបចំហែក្បួនឃោសនាយ៉ាងគគ្រឹកគគ្រេង គឺគណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, និងគណបក្សខ្មែររួបរួមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់គណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នានៅទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រជាង ៣ម៉ឺននាក់។ ក្បួនឃោសនាដ៏ធំនេះ ដឹកនាំដោយលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រី។

ចំណែកគណបក្សខ្មែររួបរួមជាតិ បានជួបជុំគ្នានៅជិតសាលមហោស្រព OCIC ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស និងមានអ្នកចូលរួមប្រមាណ ១០០០នាក់។ ដោយឡែកគណបក្សភ្លើងទៀន បានជួបជុំគ្នានៅផ្លូវជាតិលេខ ១ ដោយមានអ្នកចូលរួមប្រមាណជាង ១០០០ នាក់។

គណបក្សទាំង ៣ បានហែក្បួនចូលតាមផ្លូវតូចធំជាច្រើននៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ទៅកាន់អ្នកបោះឆ្នោត ដើម្បីស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ចុងសប្ដាហ៍នេះ៕  

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម