ព័ត៌មានជាតិ
អ្នកគាំទ្រគណបក្សប្រជាជនជាង ៥ ម៉ឺននាក់ ចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅកំពង់ឆ្នាំង
លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ នេះបានថ្លែងថា នៅថ្ងៃបញ្ចប់នេះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ក្រុងស្រុកទាំង ៨ បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សរុបមានចំនួនជាង ៥ ម៉ឺននាក់។

លោក ស៊ុន សុវណ្ណារិទ្ធិបន្តថា ប្រធានក្រុមបក្ស និងប្រធានសាខាបក្សគ្រប់មូលដ្ឋានត្រូវជំរុញសមាជិក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទៅចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺដើម្បីទទួលបានការអភិវឌ្ឍនៅក្នុងមូលដ្ឋានលើគ្រប់វិស័យ។ មានគណបក្សប្រជាជន គឺមានការឯកភាពជាតិ មានសុខសន្តិភាព។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជនអ្វីៗទាំងអស់ដើម្បីប្រជាជនដោយសារប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រ ជាជនគ្រប់កាលៈទេសៈ។

យោងតាមរបាយការណ៍របស់គណបក្សគ្រប់ក្រុងស្រុក បានឱ្យដឹងថាក្បួនដង្ហែឃោសនាក្នុងថ្ងៃបញ្ចប់នេះ គឺមានសមាជិកសមាជិកា និងប្រជាពលរដ្ឋចូលរួមយ៉ាងគគ្រឹកគគ្រេងគ្រប់ឃុំសង្កាត់និងក្រុងស្រុក លើសផែនការដែលបានគ្រោងទុក ដែលអាចវាយតម្លៃបានថា ប្រជាពលរដ្ឋយើងភាគច្រើនហួសពីការស្មានបានគាំទ្ររកគណបក្សប្រជាជនកម្ពុជា។
លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកាទាំងអស់ និងគ្រប់ថ្នាក់ដឹកនាំសាខាបក្ស ក្រុង ស្រុកសូមឱ្យបានសេចក្តីសុខគ្រប់ប្រការ និងមានជោគជ័យគ្រប់ភារកិច្ច៕


អត្ថបទ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?