Connect with us

នយោបាយ

ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សមាជិក​សមាជិកា​គណបក្ស ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ទាំង​៨​ក្រុង​ស្រុក​មាន​ចំនួន​ជាង ៥ ម៉ឺន​នាក់

បានផុស

នៅ

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន​សុ​វណ្ណា​រិ​ទ្ធិ​ ប្រធាន​គណៈកម្មាធិការ​គណបក្ស ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២២ នេះ​បាន​ថ្លែង​ថា នៅ​ថ្ងៃ​បញ្ចប់​នេះ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ក្រុង​ស្រុក​ទាំង​៨ បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប​មាន​ចំនួន​ជាង៥នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​ប្រធាន​គណបក្ស​បាន​បន្តថា ប្រធាន​ក្រុម​បក្ស និង​ប្រធាន​សាខា​បក្ស​គ្រប់​មូលដ្ឋាន ត្រូវ​ជំរុញ​សមាជិក និង​ប្រជាពលរដ្ឋ​នៅក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី០៥ ខែ​មិថុន​ ខាងមុខនេះ​អោយបាន​គ្រប់ៗ គ្នា ។ ការបោះ ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ន៍​នៅ ក្នុង​មូលដ្ឋាន​លើ​គ្រប់​វិស័យ ។​មាន​គណបក្ស​ប្រជាជន គឺមាន​ការ​ឯក​ភា ព​ជាតិ មាន​សុខសន្តិភាព។

គណ​បក្ស​ប្រជាជន​ជា​របស់​ប្រជាជន អ្វីៗ​ទាំង​អស់​ដើម្បី​ប្រជាជន ដោយសារ​ប្រជា​ជន និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រ ជា​ជន​គ្រប់​កាលៈទេសៈ។

ឯកឧត្តម​បានបញ្ជាក់​ទៀតថា យោងតាម​របាយការណ៍​របស់​គណបក្ស​គ្រ ប់​ក្រុង​ស្រុក បានឱ្យដឹងថា​ក្បួន​ដង្ហែ​ឃោសនា​ក្នុង​ថ្ងៃ​បញ្ចប់​នេះ គឺមាន​សមាជិក​សមាជិកា និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​គគ្រឹកគគ្រេង​គ្រប់​ឃុំ​សង្កាត់​និង​ក្រុង​ស្រុក លើស​ផែន​ការដែល​បានគ្រោង​ទុក ដែល​អាច​វាយ តម្លៃ​បាន​ថា ប្រជាពលរដ្ឋ​យើង​ភាគ ច្រើន​ហួស​ពី​ការ​ស្មាន​បាន​គាំទ្រ​រក​គណបក្ស​ប្រជាជន​កម្ពុជា។

ឯកឧត្តម​ក៏​សូម​ថ្លែងអំណរគុណ​យ៉ា ង​ជ្រាលជ្រៅ​ផងដែរ​ផងដែរ ដល់​សមា​ជិ​ក​សមាជិកា​ទាំងអស់ និង​គ្រប់​ថ្នាក់ដឹកនាំ​សាខា​បក្ស ក្រុង ស្រុក​សូម​បាន​សេចក្តីសុខ​គ្រប់ប្រការ​និង​មាន​ជោគជ័យ​គ្រប់​ភារកិច្ច។ ជយោ​! គណបក្ស​ប្រជាជន​កម្ពុជា ជយោ​!​សន្តិភាព៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម