នយោបាយ
ប្រធាន គ.ជ.ប ប្រកាសថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ ប្រព្រឹត្តទៅដោយជោគជ័យ
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តិទី ៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជាង ៧លាននាក់ ស្មើនឹងជាង ៧៧ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃបោះឆ្នោតនេះថា មានប្រជាពលរដ្ឋចំនួន ៧ ១៧២ ៤៤៨នាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩ ២០៥ ៦៨១នាក់ ដែលស្មើនឹង ៧៧,៩១ភាគរយ។
ចំពោះសភាពការណ៍សន្តិសុខវិញ លោកប្រធាន គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់