នយោបាយ
គណបក្សយុវជនកម្ពុជា ៖ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស សេរី ត្រឹមត្រូវ និងយុត្តិធម៌
គណបក្សយុវជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តទៅដោយរលូន ក្នុងស្ថានភាពសន្តិសុខល្អ និងមានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើង នោះឡើយ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី ៦ ខែមិថុនានេះ គណបក្សយុវជនកម្ពុជា បានសរសេរថា នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ បានរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលមានគណបក្សនយោបាយចូលរួម ប្រកួតប្រជែងចំនួន ១៧គណបក្ស។
ក្នុងនោះ គណបក្សយុវជនកម្ពុជា គឺបានចូលរួមប្រកួតប្រជែងផងដែរនោះ បានកត់សម្គាល់ឃើញថា ដំណើរការនៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅដោយរលូន ក្នុងស្ថានភាពសន្តិសុខល្អ សណ្ដាប់ធ្នាប់ល្អ និងក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋបានទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ យ៉ាងច្រើនកុះករផងដែរ។
សូមជម្រាបថា ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃបោះឆ្នោតថា មានប្រជាពលរដ្ឋចំនួន ៧ ១៧២ ៤៤៨នាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩ ២០៥ ៦៨១នាក់ ដែលស្មើនឹង ៧៧,៩១ភាគរយ។
លោកប្រធាន គ.ជ.ប បានបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់