នយោបាយ
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ CAPDI ៖ ការបោះឆ្នោតនៅកម្ពុជា មានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្សា
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៦ ខែមិថុនា លោក Dr Mohd Hatta Md. Ramil តំណាងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ CAPDI បានលើកឡើងថា នៅក្នុងសកម្មភាពនៃការសង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅកម្ពុជានេះ ក្រុមការងាររបស់លោកបានជួបជាមួយអ្នកសង្កេតការណ៍ជាតិ តំណាងបេសកកម្មសង្កេតការណ៍របស់អង្គការអន្តរជាតិ និងអ្នកបោះឆ្នោត។

លោកថា នៅក្នុងការបោះឆ្នោតនេះ លក្ខខណ្ឌនានាត្រូវបានយកមកប្រើ ដើម្បីតាមដានការបោះឆ្នោត ពិនិត្យមើលភាពបើកចំហ សេរីភាព និងតម្លាភាព នៃដំណើរការបោះឆ្នោត។ បើតាមលោក Dr Mohd Hatta Md. Ramil នៅថ្ងៃបោះឆ្នោតគណៈប្រតិភូ បានទៅមើលនៅការិយាល័យបោះឆ្នោតភ្លាមៗ មុនពេលបើកដំណើរការ និងមើលបុគ្គលិក គ.ជ.ប រៀបចំដើម្បីធានាឲ្យដំណើរការបោះឆ្នោត បានត្រឹមត្រូវស្របតាមការប្ដេជ្ញាចិត្តរបស់អន្តរជាតិ។

គណៈប្រតិភូរបស់លោក បានកត់សម្គាល់ឃើញថា អត្រាអ្នកទៅបោះឆ្នោតមានភាពល្អប្រសើរ ហើយបុគ្គលិក គ.ជ.ប ក៏បានធ្វើការដោយភាពត្រឹមត្រូវ និងភាពស្មោះត្រង់ផងដែរ។ លោកថា ដើម្បីទទួលបានការយល់ដឹងច្រើនបំផុត អំពីដំណើរការបោះឆ្នោតនេះ គណៈប្រតិភូបានអនុវត្តសកម្មភាពសង្កេតការណ៍របស់ខ្លួន តាមការិយាល័យបោះឆ្នោតចំនួន ៦ នៅតាមតំបន់ផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងស្រុកមុខកំពូល។

ជារួមក្រុមអ្នកសង្កេតការណ៍របស់អង្គការ CAPDI បានយល់ឃើញថា បរិកាសនៃការបោះឆ្នោតទាំងមូលត្រូវបានកំណត់ថា មានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្សា ហើយគណៈប្រតិភូមិនបានសង្កេតឃើញមានការតវ៉ាណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការ ឬលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២២នោះទេ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ