នយោបាយ
ក្រុមអ្នកសង្កេតការណ៍ជាតិវាយតម្លៃថា ការបោះឆ្នោតឆ្នាំនេះ ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ មានតម្លាភាព និងអាចទទួលយកបាន
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី០៦ ខែមីថុនា ឆ្នាំ២០២២ នេះ ក្រុមអ្នកសង្កេតការណ៍ជាតិ ដែលបានដាក់ភ្នាក់ងារចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ បានសង្កេតឃើញថា ការបោះឆ្នោតឆ្នាំ២០២២នេះ ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ មានតម្លាភាព និងអាចទទួលយកបាន ពីព្រោះការ បោះឆ្នោតនេះ មានការចូលរួមពីប្រជាជន ដោយគ្មានការបំភិតបំភ័យ និងការគំរាមកំហែងនោះឡើយ។
លោក សុខុន បូរិន ដែលជាអ្នកសង្កេតការណ៍របស់សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា (ក្រុមកែវភ្នែកយុត្តិធម៌) បានលើកឡើងថា សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា (ក្រុមកែវភ្នែកយុត្តិធម៌) ដែលមានសមាជិក សមាជិកា ចូលរួមសង្កេតការណ៍ទូទាំងប្រទេសសរុប១០៥៨ នាក់ ហើយបានចូលរួមសង្កេតការណ៍នៅទូទាំង២៥ រាជធានី ខេត្ត ។ តាមរបាយការណ៍ពីភ្នាក់ងារទាំងអស់បានឲ្យដឹងថា ដំណើរការបោះឆ្នោត ចាប់តាំងពីការបើកការិយាល័យពីម៉ោង៧ ព្រឹក រហូតម៉ោង៣ រសៀលដែលត្រូវបិទការិយាល័យ មានប្រជាពលរដ្ឋយ៉ាងច្រើនបានទៅបោះឆ្នោត ហើយភ្នាក់ងារកែវភ្នែកយុត្តិធម៌ បានបន្តតាមដានការរាប់សន្លឹកឆ្នោតបន្តទៀត។ លោកថា ផ្នែកតាមការតាមដាននេះ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត មានភាពត្រឹមត្រូវល្អប្រសើរ ។
លោកអះអាងថា សកម្មភាពនេះមានការចូលរួមពីប្រជាជន គ្មានការបំភិតបំភ័យ នោះឡើយ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញ និងអាចទទួលយកបាន។ ក្នុងនាមក្រុមកែវភ្នែកយុត្តិធម៌ បានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព និងអាចទទួលយកបាន។
ចំណែកលោក នរពិទូរ្យ ប្រធានអង្គការ ពន្លឺអភិវឌ្ឍន៍ជនក្រីក្របានលើកឡើងថា តាមរយៈការចុះស្រាវជ្រាវលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លោកបានមើលឃើញថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ អាចទទួលយកបាន។ តាមលោក នរពិទូរ្យ ក្រុមកែវភ្នែកយុត្តិធម៌នេះ បានចូលរួមសង្កេតការណ៍បោះឆ្នោតតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយក៏បានរៀនសូត្រលើការបោះឆ្នោតនេះ និងមានភាពចាស់ទុំផងដែរ ។ លោកថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋមានការចេះដឹងច្រើនលើការបោះឆ្នោត ហើយពីរអាណត្តិមួយទៅអាណត្តិមួយ ការបោះឆ្នោតមានលក្ខណៈប្រសើរ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៧ ស្ថាប័ន ដែលបានដាក់ភ្នាក់ងារចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី យុត្តិធម៌ និងមានតម្លាភាព ដោយមានការចូលរួមយ៉ាងផុលផុសពីគណបក្សនយោបាយទាំងអស់ ដើម្បីប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនេះឆ្លុះបញ្ចាំងនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ។
ជាមួយគ្នានោះក្រមអង្គការសង្គមស៊ីវិលក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនបានចេញទៅបោះឆ្នោត ហើយថា នេះជាការអនុវត្តនូវសិទ្ធិស្របច្បាប់របស់ខ្លួន ស្របតាមមនសិការស្នេហាជាតិ ហើយបានចេញទៅបោះ ឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ គ្មានការគំរាមកំហែង៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត