Connect with us

នយោបាយ

សមាគម​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ថា ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី និង​តាម​លទ្ធិប្រជាធិបតេយ្យ

បានផុស

នៅ

តំណាង​សមាគម​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចូលរួម​សង្កេតការណ៍​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ បាន​អះអាងថា ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី និង​តាម​លទ្ធិប្រជាធិបតេយ្យ ហើយ​ការបោះឆ្នោត​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​បោះឆ្នោត ដែលមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​វាយតម្លៃ​លើ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​កម្ពុជា នា​ថ្ងៃទី​០៦ ខែមិថុនា នេះ តំណាង​សមាគម​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លើកឡើងថា ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​សង្កាត់​នីតិកាល​ទី​៥ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​បោះឆ្នោត​ដែលមាន​លក្ខណៈ​សេរី និង​យុត្តិធម៌​។ គណបក្សនយោបាយ​ទាំងអស់​អាច​ចូលរួម​ដោយ​សេរី និង​ស្មើភាព​ក្នុង​គ្រប់​ដំណើរការ និង​ស្របតាម​ក្របខ័ណ្ឌ​ច្បាប់​។

តំណាង​សមាគម​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់​បន្ថែមថា “​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​បោះឆ្នោត​ទាំងឡាយ​មានការ​សាទរ និង​បង្ហាញ​នូវ​ឆន្ទៈ​របស់​ពួកគាត់ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​សន្តិវិធី​។ យើងខ្ញុំ​ពុំ​ឃើញ​មាន​សញ្ញា​នៃ​ការបំភិតបំភ័យ និង​អំពើហិង្សា​ណាមួយ នៅ​គ្រប់ ការិយាល័យ​បោះឆ្នោត​ទាំងអស់​ដែល​យើងខ្ញុំ​បាន​សង្កេត ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត​នេះ​។ ហើយ​អ្នកបោះឆ្នោត​អាច​ចូលរួម​បោះឆ្នោត​ដោយ​សេរី និង​សោមនស្ស​រីករាយ ក្នុងការ​ជ្រើសរើស យក​មេដឹកនាំ​ឃុំ​-​សង្កា​ត់រៀងៗ​ខ្លួន​”​។

​ជាមួយគ្នា​នោះ តំណាង​សមាគម​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ក៏បាន​សម្តែង​នូវ​ការអបអរសាទរ​ដល់​ប្រជាជន​កម្ពុជា ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការរក្សា​សន្តិភាព និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត ដើម្បី​រក្សា​សន្តិភាព និង​វិបុលភាព​។

តំណាង​សមាគម​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​មានជំនឿថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​នៅតែ​បន្ត​លូតលាស់ ហើយ​ប្រជាជន​កម្ពុជា​នឹង អាច​ទាញយក​ប្រយោជន៍​ពី​ដំណើរ​វិវឌ្ឍ​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម