Connect with us

នយោបាយ

លោក សុខ ឥសាន ៖ គណបក្សប្រជាជនកម្ពុជា បានមេឃុំ-ចៅសង្កាត់ ១៦៤៨, បក្សភ្លើងទៀន​បាន​មេឃុំ ៤​

បានផុស

នៅ

អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​អះអាង​នៅ​រសៀលថ្ងៃនេះ​ថា ​នៅក្នុងការបោះ​ឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ​២០២២នេះ​ គណបក្សប្រជាជន​កម្ពុជា ទទួលបាន​មេឃុំ-ចៅសង្កាត់​ ចំនួន ​១៦៤៨។ ចំណែក​គណបក្ស​​ភ្លើងទៀន ទទួលបាន​​​មេឃុំ​ ៤​ប៉ុណ្ណោះ ក្នុងចំណោម​​ឃុំ-សង្កាត់ ទូទាំងប្រទេស​​ចំនួន ១៦៥២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក សុខ ឥសាន​ គណបក្សប្រជាជនកម្ពុជា ឈ្នះបានមេឃុំ-ចៅសង្កាត់​ចំនួន ​១៦៤៨​ ស្មើនឹង ៩៩,៧៦ភាគរយ ហើយគណបក្ស​​ភ្លើងទៀន ​ឈ្នះបាន​កៅអីមេឃុំ ៤​ ស្មើ០,២៤ ភាគ​រយ។​ លោកថា ក្រោយពេល​ដោះស្រាយបណ្តឹងតវ៉ាចប់សព្វគ្រប់តាមនីតិវិធី គណៈ​កម្មាធិការ​ជាតិ​​រៀប​ចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ហើយនៅក្នុងសង្គមប្រ​ជាធិបតេយ្យ សេរីពហុបក្ស តែងតែមតិខុសគ្នា។ ចំណែកការតវ៉ាលទ្ធផលបោះឆ្នោតជាសិទ្ធិ​របស់​អ្នកតវ៉ា តែត្រូវស្របតាមច្បាប់។

សូមបញ្ជាក់ថា ការបោះ​ឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់​​ អាណត្តិទី ៥ បានប្រព្រឹត្តិ​ទៅ​កាលពីនៅថ្ងៃ​អាទិត្យ ទី ៥ ខែមិថុនា ​ឆ្នាំ ២០២២ ​​​ហើយក្រោយពីបញ្ចប់ការបោះឆ្នោត ក៏ដូចជា​ការរាប់សន្លឹក ឆ្នោត ​អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ បានវាយតម្លៃថា ដំណើរការបោះ​ឆ្នោតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខសុវត្ថភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ រីឯតំណាង​​គណបក្ស ​ដែលចូលរួម​នៅក្នុងការបោះ​ឆ្នោត​នេះភាគច្រើន ក៏បានធ្វើសេចក្តីថ្លែងការណ៍​ទទួលយក​លទ្ធផល​ នៃការបោះឆ្នោតនេះផងដែរ។

​ដោយឡែកគណបក្សភ្លើងទៀន បើទោះបីជាបានលើកឡើងពីភាពមិនប្រក្រតី​មួយ​ចំនួន ​ជុំ​វិញការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់​​អាណត្តិទី ៥នេះ តែគណបក្សនេះ មិន​បាន​​​បដិសេធ​អាសនៈ ដែលទទួលបាននោះទេ៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៩ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៥៧ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម