នយោបាយ
តើគណបក្សទទួលអាសនៈមួយចំនួន នឹងធ្វើអ្វីបន្តទៀតសម្រាប់ត្រៀមការបោះឆ្នោតឆ្នាំ ២០២៣?
គណបក្សនយោបាយ ដែលទទួលបានអាសនៈមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានបញ្ជាក់អំពីកិច្ចការដែលគណបក្សពួកគេ គ្រោងនឹងធ្វើដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដ នាឆ្នាំ ២០២៣ខាងមុខ និងបញ្ជាក់អំពីកិច្ចការនានា ដែលពួកគេនឹងធ្វើសម្រាប់បម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោតផងដែរ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈមួយចំនួន ហើយនៅតាមការិយាល័យខ្លះ ទទួលបានសំឡេងគាំទ្រច្រើនគួរសមដែរ។

លោកបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នាឆ្នាំ ២០២៣ គណបក្សហ៊្វុនស៊ិនប៉ិច បានត្រៀមលក្ខណៈនូវចំណុចមួយចំនួន ដូចជា៖ ពង្រឹងធនធានមនុស្ស, ពង្រឹងរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់, បញ្ចូលយុវជន បញ្ញាវ័ន្ត គ្រប់រចនាសម្ព័ន្ធរបស់គណបក្ស ជាដើម។
លោក ញឿន រ៉ាដែន បានបញ្ជាក់ថា «គណបក្សហ៊្វុនស៊ិនប៉ិច យើងបានត្រៀមខ្លួន ដើម្បីពង្រឹងធនធានមនុស្ស ក៏ដូចជាផែនការយុទ្ធសាស្រ្ដ ក្នុងការពង្រឹងតាមរចនាសម្ព័ន្ធថ្នាក់ដឹកនាំ តាំងពីថ្នាក់ខេត្តរហូតដល់ស្រុក ឃុំជាដើម ដើម្បីពង្រឹងធ្វើយ៉ាងណាឲ្យរចនាសម្ព័ន្ធទាំងនោះ បន្តខិតខំពង្រឹង និងថែរក្សាសមាជិកគាំទ្រ ក៏ដូចជាពង្រឹង និងពង្រីកប្រមែលប្រមូល អ្នករាជានិយម អ្នកសីហនុនិយម ឲ្យបន្តចូលរួមសកម្មភាពខ្លាំងក្លា ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច»។

ចំណេកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដោយគណបក្សរបស់លោក ទទួលបានអាសនៈមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-អាណត្តិទី ៥នោះ បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សយុវជនកម្ពុជា។ លោក ពេជ្រ ស្រស់ បានឲ្យដឹងថា នាពេលខាងមុខ គណបក្សយុវជនកម្ពុជា នឹងបន្តជួយប្រជាពលរដ្ឋដែលរងនូវអំពើអយុត្តិធម៌ ជាពិសេសគណបក្សយុវជនកម្ពុជា ដែលទទួលបានអាសនៈឃុំ-សង្កាត់ នឹងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យអស់ពីលទ្ធភាព។
រីឯលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្រោយពីការបោះឆ្នោតជ្រើរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥បានបញ្ចប់ បានលើកឡើងថា គណបក្សរបស់លោក នឹងបន្តធ្វើនយោបាយសុចរិតភាព និងធ្វើនយោបាយដោយប្រកួតប្រជែង គោលនយោបាយ ដើម្បីសង្គមជាតិរីកចម្រើន។

លោកបណ្ឌិត យ៉ង សាំងកុមារ តាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៦ ខែមិថុនា បានសរសេរថា «យើង (គណបក្សប្រជាធិបតេយ្យមូលដ្ឋាន) នៅបន្តដំណើរទៅមុខជាមួយការធ្វើនយោបាយសុចរិតភាព ជាពិសេសការធ្វើនយោបាយប្រកួតប្រជែងគោលនយោបាយ ដើម្បីសង្គមជាតិរីកចម្រើនដោយផ្តោតលើការស្ទួយសេរីភាពនយោបាយ យុត្តិធម៌សង្គម និងការអភិវឌ្ឍបៃតង»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់។ សម្រាប់ការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់