នយោបាយ
គ.ជ.ប តម្កល់សេចក្ដីសម្រេចរបស់គណៈកម្មការខេត្តត្បូងឃ្មុំ ពិន័យបេក្ខជនគណបក្សភ្លើងទៀន ចំនួន៥លាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹង ឬសំណុំរឿងចំនួន៨ ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សំណុំរឿង ដែលលើកយកមក ពិនិត្យ ពិភាក្សានេះ មានសំណុំរឿងលេខ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ១៥៨ មានដើមបណ្តឹងជាប្រជា ពលរដ្ឋ និងជាបេក្ខជនគណបក្សប្រជាជនកម្ពុជា ដែលបានប្តឹងជំទាស់ និងប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលមិនបានផាកពិន័យជាប្រាក់ និងលុប ឈ្មោះបេក្ខភាពឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់កាកាបទី១ នៅសង្កាត់អូឡាំពិក នៅសង្កាត់វាលវង់ នៅសង្កាត់ក្រាំងធ្នង់ នៅសង្កាត់បាក់ខែង នៅសង្កាត់បឹងកេងកងទី៣ និងនៅសង្កាត់បឹងកេងកងទី២ ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឃោសនាដោយប្រើសារនយោបាយវាយប្រហារ លាបពណ៌ លើគូប្រជែង ញុះញង់ឱ្យមានការរើសអើង និងប្រមាថជាសាធារណៈចំពោះមេឃុំ ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ន។
ក្នុងសំណុំរឿងលេខ១៥៦ ដើមបណ្ដឹងឈ្មោះ សុខ ស្រីនួន ភេទស្រី កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៨៧ មានទីលំនៅ ភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាបេក្ខជនគណបក្សភ្លើងទៀន បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេច ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលសម្រេចផាកពិន័យរូបខ្លួន ចំនួន ៥.០០.០០០ (ប្រាំលាន) រៀល។
បន្ទាប់ពីបានពិនិត្យសំណុំរឿងទាំងអស់ និងពិភាក្សាលើអង្គហេតុ និងអង្គច្បាប់រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឆ្លើយតបជាលិខិតរដ្ឋបាលទៅដើមបណ្តឹងវិញលើសំណុំរឿងលេខ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ ១៥៨ ដោយខ្លឹមសារលិខិតបានបញ្ជាក់ថា សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានសម្រេចឱ្យគណបក្សភ្លើងទៀនរាជធានីភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឃោសនាបោះឆ្នោត ដែលផ្ទុយពីច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌របស់គណបក្សនយោបាយមានលក្ខណៈធួនល្មមទៅនឹងទង្វើប្រព្រឹត្តកំហុសរបស់គណបក្សភ្លើងទៀនរាជធានីភ្នំពេញហើយ។

ដោយឡែកចំពោះសំណុំរឿងលេខ១៥៦ គ.ជ.ប បានសម្រេចបដិសេធពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សុខ ស្រីនួន ដោយតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលសម្រេចផាកពិន័យឈ្មោះ សុខ ស្រីនួន ចំនួន៥.០០០.០០០ (ប្រាំលាន) រៀល ស្ថិតក្នុងកម្រិតអប្បបរិមា ស្របតាមមាត្រា១៨១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ហើយ។

សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់