Connect with us

នយោបាយ

តាមរយៈវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី ពន្លះ លោក កឹម សុខា ថា និយាយខុសធ្ងន់ណាស់  

បានផុស

នៅ

លោក សម រង្ស៊ី បានចេញមុខពន្លះអតីតដៃគូរបស់ខ្លួន គឺលោក កឹម សុខា ថា និយាយខុសធ្ងន់ណា​ស់ ពាក់ព័ន្ធនឹងការមិនចេញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេស បាននិយាយក្នុងបទសម្ភាសន៍ជា​មួ​យ​លោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ថា លោកបានកត់សម្គាល់ទៅលើសេចក្ដីថ្លែងការណ៍​ របស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលថាលោកមិនចេញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ទេ ដោ​យសារតែគ្មានគណបក្សណាមួយ ដែលលោកពេញចិត្តឡើយ។ តាមសេចក្ដីថ្លែងការណ៍នេះលោក សម រង្ស៊ី មើលឃើញថា លោក កឹម សុខា ចាត់ទុកគណបក្សប្រជាជនកម្ពុជា ក៏លោកមិនពេញចិត្ត ហើយគណបក្សភ្លើងទៀន ក៏លោកមិនពេញចិត្តដែរ។

លោក សម រង្ស៊ី បាននិយាយបន្តថា «ខ្ញុំមិនសូវនិយាយពីបុគ្គល អាកប្បកិរិយាបុគ្គលទេ ប៉ុន្តែខ្ញុំកត់សម្គាល់មួយឃើញថា លោក កឹម សុខា គាត់បានថ្លែង ធ្វើសេចក្ដីថ្លែងការណ៍ប្រាប់ថា គាត់អត់ទៅចូលរួមការបោះឆ្នោតទេ ពីព្រោះគាត់អត់ឃើញគណបក្សណា ដែលគាត់ពេញចិត្ត បានគាត់អត់ទៅបោះឆ្នោត មាន​ន័យថា គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ក៏គាត់មិនពេញចិត្ត គណបក្សភ្លើងទៀន ក៏មិនពេញចិត្ត គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ដូចតែគណបក្សភ្លើងទៀន គណបក្សភ្លើងទៀន ដូចគណបក្សប្រជាជនកម្ពុជា គាត់អត់ពេញចិត្តអ្នកណាទាំងអស់ គាត់និយាយចឹង ខុសធ្ងន់ណាស់»។

អតីតមេបក្សប្រឆាំងនៅក្រៅស្រុករូបនេះ បាននិយាយបន្តថា ការថ្លែងការណ៍របស់លោក កឹម សុខា អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ថ្មីៗនេះ គឺជាការជេរប្រមាថ មើលងាយអ្នកគាំទ្រអតីតគណបក្សប្រឆាំង។ ជាមួយគ្នានេះលោក សម រង្ស៊ី ក៏បានសង្កត់ធ្ងន់ថា លោកមានការសោកស្ដាយ ហើយសង្ឃឹមថា លោក កឹម សុខា មានការភ្ញាក់រលឹកឡើងវិញ។

គួររំលឹកថា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា លោកនឹងមិនទៅចូលរួមបោះឆ្នោតនេះឡើយ ក៏ព្រោះតែមិនមានគណបក្សណាមួយ ដែលលោកពេញចិត្តឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម