នយោបាយ
លោក សូ ណារ៉ូ ចេញមុខវាយប្រហារលោក សម រង្ស៊ី ថា ជាមនុស្សឡប់សតិ
លោក សូ ណារ៉ូ ដែលគេស្គាល់ថា ជាមនុស្សគាំទ្រក្រុមប្រឆាំងដ៏សកម្មនោះ បានចេញមុខវាយប្រហារលោក សម រង្ស៊ី ថា ជាមនុស្សឡប់សតិ ខណៈដែលខ្លួនជាប្រធានស្តីទី នៃគណបក្សមួយ បែរជាទៅឃោសនាគាំទ្រគណបក្សមួយទៀត។
ការចេញមុខវាយប្រហាររបស់លោក សូ ណារ៉ូ ខណៈលោក សម រង្ស៊ី បានបើកការវាយប្រហារចំៗលើអតតីដៃគូនយោបាយរបស់ខ្លួន គឺលោក កឹម សុខា ដែលមិនបានចេញទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា កន្លងទៅថ្មីៗនេះ។

លោក សូ ណារ៉ូ លើកឡើងយ៉ាងដូច្នេះថា «នៅក្នុងពិភពលោកទាំងមូល គ្រប់ប្រទេសទាំងអស់មិនដែលមានករណីប្រធានគណបក្សមួយ បែរជាស្ម័គ្រចិត្តទៅបោះឆ្នោតគាំទ្រឲ្យគណប្សមួយទៀតទេ។ បើពិតជាមានមែននោះ គឺមានតែប្រធានបក្សហ្នឹងជាមនុស្សឡប់សតិ ឬវិកលចរិក ទើបក្បត់គណបក្សខ្លួនឯង ដើម្បីទៅគាំទ្រគណបក្សដទៃ»។
លោក សូ ណារ៉ូ អះអាងទៀតថា «នៅកម្ពុជា មានករណីពិសេសតែ ១គត់ ក្នុងលោកានេះ គឺបុគ្គលម្នាក់ដែលតាំងខ្លួនជាប្រធានស្តីទី នៃគណបក្សមួយ បែរជាឡប់សតិទៅឃោសនាបោះឆ្នោតគាំទ្រពេញទំហឹងឲ្យគណបក្សមួយទៀត។ បើគាត់ជាមនុស្សមានសតិធម្មតា ឬចេះខ្មាស់គេតែបន្តិច គឺគាត់ច្បាស់ជាចាកចេញទៅរួមរស់ជាមួយបក្ស ដែលគាត់គាំទ្រហើយ មិនមែនកំសាកនៅជិះទូក២នោះទេ»។

បើតាមលោក សូ ណារ៉ូ មានតែមនុស្សឡប់សតិទេ ដែលអាចនិយាយមិនចេះខ្មាស់ថា លោក កឹម សុខា មានកំហុសធ្ងន់ ដែលមិនចេញទៅបោះឆ្នោត ខណៈដែលលោក កឹម សុខា នៅមិនទាន់មានសេរីភាពពេញលេញ ហើយអតីតគណបក្សសង្គ្រោះជាតិ ក៏គ្មានឈ្មោះក្នុងសន្លឹកឆ្នោតផងនោះ។ លោកថា ការនិយាយបែបនេះ ប្រហែលជាលោក សម រង្ស៊ី ចង់ឲ្យលោក កឹម សុខា ក្បត់បក្សខ្លួនហើយ។
គួររំលឹកថា លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា នៅក្នុងសំណុំរឿងជាច្រើននោះ បានផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ ដោយបានចេញមុខវាយប្រហារចំៗលើអតីតដៃគូនយោបាយរបស់ខ្លួន គឺលោក កឹម សុខា ដែលមិនបានចេញទៅបោះឆ្នោត។
ថ្លែងក្នុងកិច្ចសម្ភាសន៍នោះ លោក សម រង្ស៉ី បាននិយាយថា «ខ្ញុំមិនសូវនិយាយអំពីអាកប្បកិរិយាបុគ្គលទេ ប៉ុន្តែខ្ញុំកត់សម្គាល់មួយឃើញថា លោក កឹម សុខា គាត់បានថ្លែងថា គាត់អត់ទៅចូលរួមការបោះឆ្នោតទេ ព្រោះគាត់អត់មានឃើញគណបក្សណាដែលពេញចិត្ត។ គាត់និយាយថា គណបក្សប្រជាជន ក៏គាត់មិនពេញចិត្ត គណបក្សភ្លើងទៀន ក៏គាត់មិនពេញចិត្ត….គាត់និយាយបែបនេះខុសធ្ងន់ណាស់»៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ