Connect with us

នយោបាយ

ថ្ងៃទី​១ គ​.​ជ​.​ប ទទួលបាន​សម្ភារៈ ឯកសារ ដែល​បម្រើឱ្យ​ការបោះឆ្នោត​ពី​ខេត្ត​ចំនួន​៧

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃទី​១ ឬ​ថ្ងៃទី​១០ ខែមិថុនា នេះ គ​.​ជ​.​ប បានទទួល​កញ្ចប់ “​ឃ​” ពិសេស ពី​រាជធានី​ខេត្ត​ចំនួន​៧ រួមមាន​៖ ខេត្តកំពង់ចាម​, ខេត្តកំពត​, ខេត្តព្រៃវែង​, ខេត្តរតនគិរី​, ខេត្តស្វាយរៀង​, ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នៅ​ថ្ងៃស្អែក ឬ​ថ្ងៃទី​១១ ខែមិថុនា លោក សោម សូ​រី​ដា អះអាងថា គ​.​ជ​.​ប នឹង​ទទួល​សម្ភារៈ និង​ឯកសារ បម្រើឱ្យ​ការបោះឆ្នោត ពី​ខេត្ត​ចំនួន​៧​ទៀត ដែលមាន​៖ ខេត្តកំពង់ឆ្នាំង​, ខេត្តកំពង់ស្ពឺ​, ខេត្តកណ្តាល​, រាជធានី​ភ្នំពេញ​, ខេត្តពោធិសាត់​, ខេត្តស្ទឹងត្រែង និង​ខេត្តតាកែវ​។

សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងធ្វើ​ការទទួល​សម្ភា​រៈ និង​ឯកសារ ដែល​បម្រើឱ្យ​កិច្ចប្រតិបត្តិការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ មកពី​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ទាំង​២៥ រយៈពេល​៥ ថ្ងៃ គឺ​ចន្លោះ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ឃ្លាំង គ​.​ជ​.​ប ដែល​បរិវេណ​ក្រុមហ៊ុន​គ្រី​ន​ឌូ​ដ ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម