Connect with us

នយោបាយ

លោក ញឹក ប៊ុនឆៃ ​៖ គណបក្សខ្មែររួបរួមជាតិ មិន​ធ្លាក់​ចុះការគាំទ្រទេ គ្រាន់តែមានបញ្ហាក្នុងការរៀបចំបេក្ខជនប៉ុណ្ណោះ

បានផុស

នៅ

ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ ​មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គណបក្ស​របស់លោក​មិន​បានធ្លាក់​ចុះការគាំទ្រទេ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ​ គ្រាន់តែមានបញ្ហាបច្ចេកទេសខ្លះ ទើបធ្វើឲ្យអាសនៈដែលទទួលបានមានការថយចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា កាលពីអាណត្តិមុន គណបក្សខ្មែររួបរួមជាតិទទួលបាន ​២៤ អាសនៈ ហើយអាណត្តិនេះ បានថយចុះបន្តិចបន្តួច ដោយ​សារតែមានបញ្ហាខ្លះៗ ក្នុងការរៀបចំបេក្ខជន។ ប៉ុន្តែជារួមសំឡេងគាំទ្រគណបក្សខ្មែររួបរួមជាតិ​ មិនបានថយចុះទេ។

សម្រាប់បរិយាកាសទាំងមូល នៃការបោះឆ្នោត​កន្លងមកនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ទោះបីជាមានការចោទប្រកាន់ពីគណបក្សខ្លះ ទាក់ទងទៅនឹង​ការទិញបេក្ខជន អំពើហិង្សា ឬការគាបសង្កត់ណាមួយក៏ដោយ។

លោកថា រាល់ការបោះឆ្នោតតែងតែមានបន្តិចបន្តួច បក្សនេះទិញបក្សនោះ បក្សនោះទិញបក្សនេះ ចៀសមិនផុតទេ ហើយសូម្បីតែបេក្ខជនគណបក្សរបស់លោក ក៏ត្រូវបានគណបក្សភ្លើងទៀនទិញ ដូចជានៅខេត្តតាកែវជាដើម ត្រូវបានទិញដោយផ្ដល់ទូរសព្ទ Iphone ទំនើបមួយគ្រឿង។ ប៉ុន្តែករណីនេះ វាមានតិចតួចណាស់។ ​

បើតាម​លោក ញឹក ប៊ុនឆៃ ដែលជាអ្នកនយោបាយជើងចាស់មួយរូបដែរនោះ អះអាងថា ការទិញដូរបេក្ខជន​នេះ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេ។ សូម្បីតែនៅប្រទេសថៃ កើតឡើងច្រើនជាងនៅកម្ពុជាឆ្ងាយណាស់ ហើយ​អ្នកដែលឈរជាបេក្ខជន​ ដែលមានប្រជាប្រិយភាពខ្លះ នៅប្រទេសថៃត្រូវបានបាញ់​សម្លាប់ទៀតផង តែសម្រាប់​កម្ពុជាគ្មានទេ។ លោកថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ ១៩៩៨មក វាមានតែមាន​តិ​ចតួចណាស់ បើកប្រៀបធៀប​ទៅនឹងទំហំ នៃការបោះឆ្នោតទាំងមូល។ យើងមិនអាច​យកបញ្ហានោះជាធំ ដូចអ្វីដែលបក្សប្រឆាំងលើកឡើងនោះទេ។

លោក ញឹក ប៊ុនឆៃ បានលើកឡើងពីបញ្ហាមួយនៅខេត្តកណ្ដាល ដែលគណបក្សភ្លើងទៀនហែក្បួនឃោសនារាប់រយនាក់ ហើយបែរជាចង់ចូលឃោសនា ឬចែកខិតប័ណ្ណ​​នៅក្នុងផ្សារ។ នៅពេលសន្តិសុខហាមឃាត់ បែរជាចោទប្រកាន់ថា គេរារាំងទៅវិញ​ ហើយនៅពេលគណបក្ស​របស់លោក ចូលចែកខិត្តប័ណ្ណក្នុង​ផ្សារ​បាន បែរជាត្រូវគណបក្សភ្លើងទៀន ចោទប្រកាន់ថា គណបក្សរបស់លោកត្រូវជាមួយបក្សកាន់អំណាច​ទៅវិញ។ លោកអះអាងថា គណបក្សរបស់លោក មុននឹងចូលផ្សារ គឺបាន​ទំនាក់ទំនង​ជាមួយអាជ្ញាធរផ្សារជាមុន ហើយអនុវត្តតាមលក្ខខណ្ឌរបស់ គ.ជ.ប តែគណបក្សភ្លើងទៀន​មិនបានគោរពទេ។​

លោក ញឹក ប៊ុនឆៃ ​បញ្ជាក់ចុងក្រោយ​​ថា ​ដំណើការ​បោះ​ឆ្នោតឃុំ-សង្កាត់ ទាំងមូល សម្រាប់គណបក្សខ្មែររួបរួមជាតិ គឺបានប្រព្រឹត្តទៅ​ដោយ​គ្មាន​អំពើហិង្សា គ្មានការគំរាមកំហែង​ធ្ងន់ធ្ងរ ដំណើរការទៅដោយរលូន ហើយលទ្ធផល​អាច​ទទួលយកបាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៥ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម