Connect with us

នយោបាយ

បណ្តឹង​ទាក់ទង​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឡើងដល់​២៤៥

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ គ​.​ជ​.​ប ទទួលបាន​បណ្ដឹង​សរុប​២៤៥​បណ្ដឹង ដែល​បណ្ដឹង​នេះ​ត្រូវ​បានដាក់​នៅក្នុង​ដំណាក់កាល​ឃោសនាបោះឆ្នោត (​រយៈពេល​១៤​ថ្ងៃ​) និង​មួយ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត គឺ​នៅ​ថ្ងៃ​ស (​ថ្ងៃទី​០៤ ខែមិថុនា​) ថ្ងៃ​បោះឆ្នោត និង​បណ្ដឹង​ទាក់ទង​ទៅនឹង​លទ្ធផល​បណ្ដោះអាសន្ន ដែល​បាន​បិទ​ផ្សាយ​នៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​។

សម្រាប់​ដំណើរការ​ឃោសនាបោះឆ្នោត ដែល​មាន​រយៈពេល​១៤ ថ្ងៃ គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត បានទទួល​បណ្ដឹង​សរុប​ចំនួន​៥៣​បណ្ដឹង ហើយ​ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​នៅ​ថ្នាក់​គណៈកម្មការ ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​។ នៅក្នុង​ចំណោម​បណ្ដឹង​ទាំង​៥៣ បណ្ដឹង​នេះ មាន​បណ្ដឹង​ចំនួន​២២ បាន​ប្ដឹង​បន្តទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត ហើយ​ក៏បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ផងដែរ ប៉ុន្តែ​ក្នុងចំណោម​បណ្ដឹង​ទាំង​២២ នេះ បាន​ប្ដឹង​បន្ត​មក គ​.​ជ​.​ប ចំនួន​១៥​បណ្ដឹង ហើយ គ​.​ជ​.​ប បាន​ដោះស្រាយ​ចប់​ទាំង​១៥ បណ្ដឹង​រួចរាល់​ហើយ​។

ចំណែក​នៅមុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ និង​ថ្ងៃ​បោះឆ្នោត គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត បានទទួល​បណ្ដឹង​សរុប​ចំនួន​៨៥​បណ្ដឹង ហើយ​ក្នុងចំណោម​បណ្ដឹង​ទាំង​៨៥ មកដល់ពេលនេះ ក៏បាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ​។ ក្នុងចំណោម​៨៥​បណ្តឹង​នេះ មាន​បណ្តឹង​ចំនួន​៣២ បាន​ប្ដឹង​បន្តទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​។ ក្នុងនោះ​ក៏មាន​ការប្ដឹង​ផ្ទាល់ ទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ចំនួន​៥៦ បណ្ដឹង​ផងដែរ ដែល​៥៦​បណ្ដឹង​នេះ បាន​ប្ដឹង​សុំឱ្យ​ដាក់ទោស​ទៅលើ​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះឆ្នោត ។

ដូច្នេះ​សរុប​នៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត ទាំង​បណ្ដឹង​បន្ត​ពី​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត បូក​ជាមួយ​បណ្ដឹងផ្ទាល់​នៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​មាន​ចំនួន​៨៨​បណ្ដឹង​។ ក្នុងចំណោម​៨៨ បណ្ដឹង​នេះ គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត បាន​ដោះស្រាយ​រួចរាល់​ចំនួន​៧៤ បណ្ដឹង ហើយ​១៤ បណ្ដឹង​ទៀត​កំពុង​ដោះស្រាយ ហើយ​ក្នុងចំណោម​៧៤ បណ្ដឹង​នោះ ក៏មាន​២​បណ្ដឹង បាន​ប្ដឹង​បន្តទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ក្នុងនោះ ១​បណ្ដឹង​បាន​ដោះស្រាយ​រួចរាល់ ហើយ​នៅសល់​១​បណ្ដឹង​ទៀត​កំពុង​ដោះស្រាយ​។

ដោយឡែក ក្នុង​ដំណាក់កាល​បិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​គណៈកម្មការ ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​នោះ ទទួល​បាន​៥០​បណ្ដឹង ហើយ​មកដល់ពេលនេះ បណ្ដឹង​ទាក់ទង​ទៅនឹង​លទ្ធផល​បឋម​នេះ ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ ហើយ​ក្នុងចំណោម​បណ្ដឹង​ទាំងអស់​៥០​បណ្ដឹង​នេះ មិនទាន់មាន​ពាក្យបណ្ដឹង​ណាមួយ​បន្ត​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នោះទេ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារបញ្ជាក់ជូន ERIA ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញជាគន្លឹះក្នុងការទាក់ទាញវិនិយោគមកកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែងអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយស័ក្ដិ១ថ្នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នក​ជំនាញ​៖ ​អាជីវកម្ម​​ថៃ​កំពុង​ប្រឈម​មុខ​​នឹង​វិបត្តិ​​ ធ្ងន់​ធ្ងរ​ជាង​អំឡុង​​វិបត្តិកូវីដ​១៩​​

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចតេជោ ប្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់

ព័ត៌មានជាតិ១១ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

សន្តិសុខសង្គម១៥ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព១៧ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

ព័ត៌មានជាតិ១៧ ម៉ោង មុន

រថយន្ត​ដឹក​ទំនិញ​ពី​ចិន​ចាយ​ពេល ៥ ថ្ងៃ​ លើ​ចម្ងាយ​ផ្លូវ ២៥០០ គីឡូម៉ែត្រ​ ទើប​មក​ដល់​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម