Connect with us

នយោបាយ

ចិន ទាត់ចោលការចោទថា ខ្លួនកំពុងពង្រីកឥទ្ធិពលតាមរយៈការជួយកែលម្អមូលដ្ឋានទ័ពជើងទឹកកម្ពុជា

បានផុស

នៅ

ក្រសួងការ​បរទេសចិន បានអះអាងថា ការជួយពង្រីកមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា គឺ​គ្រាន់តែដើម្បីកែលម្អមូលដ្ឋានទ័ព និងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាតែប៉ុណ្ណោះ មិនមែនជាការចង់ពង្រីកឥទ្ធិពលរបស់ខ្លួនអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានVOA Thai នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន VOA Thai បានចុះផ្សាយដោយដកស្រង់ការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកថា ចិនកំពុងលួចសាងសង់មូលដ្ឋានទ័ពជើងទឹកសម្ងាត់របស់ខ្លួននៅកម្ពុជាដោយសម្ងាត់ ដែលប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បានដកស្រង់ព័ត៌មានពីរដ្ឋាភិបាលលោកខាងលិច ដែលស្នើសុំមិនបង្ហាញអត្តសញ្ញាណដោយនិយាយថា ប្រទេសចិន នឹងមានសិទ្ធិក្នុងការចូលប្រើប្រាស់ផ្តាច់មុខក្នុងតំបន់មួយចំនួននៃមូលដ្ឋានទ័ពជើងទឹករាមនេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ក៏​បាន​ផ្សព្វផ្សាយដែរ​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជានេះ ​នឹងក្លាយ​ជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ទី​ពីរ​នៅ​ក្រៅរបស់​ប្រទេស​ចិន និងជា​មូលដ្ឋានទីមួយនៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ វានឹងជួយបំពេញបន្ថែមផែនការសម្រាប់ការពង្រីកអំណាចខាងយោធារបស់ចិន និងឈាន​ឡើង​ក្លាយ​ជា​មេដឹក​នាំ​ពិភពលោក។

ក៏ប៉ុន្តែ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានទាត់ចោលនូវព័ត៌មានចោទប្រកាន់ទាំងនេះ។ តាមរយៈសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន លោក Zhao Lijian ត្រូវបានដកស្រង់សម្តីមកចុះផ្សាយដោយសារព័ត៌មាន VOA Thai ដូច្នេះថា៖ “រដ្ឋធម្មនុញ្ញកម្ពុបានជាចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ ហើយជំនួយរបស់ចិនក្នុងការពង្រីកមូលដ្ឋានទ័ពជើងទឹករាមនោះ គឺគ្រាន់តែបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្ពុជា និងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមដែនសមុទ្រតែប៉ុណ្ណោះ»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា តាមព្យាបាទ និងព្យាយាមពង្រីកការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការជួយកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជានេះ។ បើតាមលោក Zhao Lijian អាមេរិកតាមចោទប្រកាន់ចិន និងកម្ពុជាមែន ប៉ុន្តែខ្លួនឯង មានមូលដ្ឋានកងទ័ពជាង៨០០កន្លែងនៅទូទាំងពិភពលោក៕

ដោយ ៖វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម