នយោបាយ
លោក កឹម សុខា នឹងរៀបចំសន្និសីទកាសែត ដើម្បីបញ្ជាក់ជំហរផ្តាច់សម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី
លោក មុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២នេះថា ក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ លោក កឹម សុខា បានបញ្ជាក់ជំហរយ៉ាងច្បាស់ទាក់ទង ទៅនឹងសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ដោយលោកបញ្ជាក់ថា ចាប់ពីនេះទៅលោកគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោកសម រង្ស៊ី ទៀតទេ ហើយនៅពេលណាគាត់មានសិទ្ធិ គាត់នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ជំហរជាសាធារណៈឲ្យកាន់តែច្បាស់។

លោក មុត ចន្ថា បញ្ជាក់យ៉ាងដូច្នេះថា «គាត់បានឆ្លើយបែបនេះតបទៅនឹងសំណួរថា បើដឹងថា សម រង្ស៉ី ហិង្សា និងជ្រុលនិយម ហេតុអីរួបរួមជាមួយ សម រង្ស៉ី។ ឯកឧត្តម កឹម សុខា បានបញ្ជាក់ថា ការរួបរួមគ្នានៅខែកក្កដា ឆ្នាំ ២០១២ គឺបានធ្វើឡើងតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនតាមបរទេសណាប្រាប់ឲ្យធ្វើ ឬបង្គាប់បញ្ជាឡើយ និងផ្អែកលើគោល ការណ៍អហិង្សា លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ហើយនិងច្បាប់ជាតិ»។

លោក កឹម សុខា បញ្ជាក់ទៀតថា «អ្វីដែល សម រង្ស៉ី បានធ្វើកន្លងមក លោកមិនបានដឹងឮ ឬមិនបានជាប់ពាក់ព័ន្ធឡើយ។ ប៉ុន្តែពីនេះទៅមុខ ក្នុងសវនាការនៅព្រឹក ឯកឧត្តម កឹម សុខា បានប្រកាសថា រឿងរវាងគាត់ និង សម រង្ស៉ី គ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ និងបានចប់ហើយ។ គាត់ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលណាគាត់មានសិទ្ធិពេញលេញ គាត់នឹងធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ជំហរ ជាសាធារណៈឲ្យកាន់តែច្បាស់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក មុត ចន្ថា។
ជាការកត់សម្គាល់ ការប្រកាសរបស់លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានថ្លែងវាយប្រហារលោក កឹម សុខា ដែលមិនបានចេញទៅចូលរួមបោះឆ្នោត គាំទ្រគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់-អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ បើទោះជាលោក កឹម សុខា មានឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតក្តី៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង