នយោបាយ
មនុស្សជំនិតលោក កឹម សុខា បង្ហើបពីពេលវេលានៃការបញ្ចប់សម្ព័ន្ធភាពសម រង្ស៊ី-កឹម សុខា
មនុស្សជំនិតរបស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហើបអំពីពេលវេលានៃការបញ្ចប់សម្ព័ន្ធភាព រវាងគណបក្សដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងគណបក្សបង្កើតឡើងដោយលោក កឹម សុខា។
លោក មុត ចន្ថា នាយកខុទ្ធកាល័យ និងជាមនុស្សជំនិតរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ បានរៀបរាប់ចំណុចំនួន ១៤ ដែលលោក សម រង្ស៊ី បានប្រព្រឹត្តអំពើក្បត់សម្ព័ន្ធភាពនយោបាយ និងដៃគូនយោបាយជាមួយលោក កឹម សុខា។

នៅត្រង់ចំណុចទី ១២ លោក មុត ចន្ថា បានឲ្យដឹងថា សម្ព័ន្ធភាពនយោបាយ រវាងគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស ឬភាពជាដៃគូនយោបាយរវាង សម រង្ស៉ី និង កឹម សុខា ត្រូវបានបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១។ ការបញ្ចប់នេះ នៅពេលដែលគណបក្សភ្លើងទៀន បានរៀបចំសមាជវិសាមញ្ញ ប្រកាសផ្តាច់ខ្លួនចេញពសម្ព័ន្ធភាព ក្នុងគណបក្សសង្រ្គោះជា តិដែលត្រូវបានរំលាយ សម្រេចចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

បើតាមលោកជំនិតរបស់លោក កឹម សុខា រូបនេះ គឺលោក សម រង្ស៉ី បានដឹកនាំបញ្ជាគណបក្សភ្លើងទៀនដោយផ្ទាល់ និងប្រយោល រួមទាំងឃោសនា និងកៀរគរថវិកាជួយទ្រទ្រង់ដល់ប្រតិបត្តិការ របស់គណបក្សភ្លើងទៀន។ លោក មុត ចន្ថា ដដែល បានសរសេរទៀតថា លោក សម រង្ស៉ី បានប្រកាសយ៉ាងច្បាស់ថា នៅពេលគណបក្សភ្លើងទៀនឈ្នះ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ លោកនឹងវិលត្រឡប់ចូលកម្ពុជាវិញ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២២។
លោក មុត ចន្ថា បានបញ្ជាក់ថា «ជាកត្តាសត្យានុម័តិ លោក សម រង្ស៉ី មិនអាចតាំងខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលគាត់បានលើកបន្តុបខ្លួនឯងនៅក្នុងអំពើបក្សប្រហារ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងអាតាឡង់តា រដ្ឋហ្សកហ្ស៊ី នៃសហរដ្ឋអាមេរិក បានតទៅទៀតទេ ព្រោះបក្សភ្លើងទៀនរបស់គាត់បានបែកចេញរួចហើយ។ នេះជាអំពើក្បត់យ៉ាងច្បាស់ក្រឡែតទាំងភ្នែកស្រស់»។
សូមជម្រាបថា នៅក្នុងបន្ទប់សវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ជាការឆ្លើយតបទៅនឹងសំណួររបស់តំណាងអយ្យការ ដែលចោទសួរថាបើដឹងថា លោក សម រង្ស៉ី ហិង្សា និងជ្រុលនិយម ហេតុអីរួបរួមជាមួយគ្នាទៀត? លោក កឹម សុខា បានបញ្ជាក់ថា ការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ ២០១២ គឺបានធ្វើឡើងតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនតាមបរទេសណាប្រាប់ឲ្យធ្វើ ឬបង្គាប់បញ្ជាឡើយ និងផ្អែកលើគោលការណ៍អហិង្សា លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ហើយនិងច្បាប់ជាតិជាធរមាន។ ក្នុងសវនាការដដែលនោះ លោក កឹម សុខា បានប្រកាសបញ្ជាក់ជំហរយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងលោក និងលោក សម រង្ស៉ី គ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ និងបានចប់ហើយ។ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលណាលោកមានសិទ្ធិពេញលេញ លោក នឹងរៀបចំសន្និសីទសារព័ត៌មានបញ្ជាក់ជំហរជាសាធារណៈ ឲ្យកាន់តែច្បាស់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ