នយោបាយ
លោក ខៀវ កាញារីទ្ធ ថា អាមេរិក និងអឺរ៉ុប ប៉ិនខាងស្រែករកសេរីភាពបញ្ចេញមតិ ខណៈខ្លួនបិទប្រព័ន្ធព័ត៌មានរុស្ស៊ី
រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមកប្រតិកម្មសំដៅទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា ពូកែណាស់ខាងស្រែករកសេរីភាពនៃការបញ្ចេញមតិនៅពេលពេលតុលាការកម្ពុជាកាត់ទោស«កូនជឹង»របស់ខ្លួន។ ប៉ុន្តែ ពួកគេភ្លេចខ្លួនថា បានបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាំងមិនមានហេតុផល និងមិនគិតពីសេរីភាពនៃការបញ្ចេញមតិទាល់តែសោះ។

តាមរយៈទំព័រហ្វេសប៊ុក លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសរសេរថា៖ «ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការសុីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្សុី ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មក?»។
សម្រាប់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ការប្រឆាំងការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន គឺឈរលើគោលការណ៍ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និងការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ។ ប៉ុន្តែ លោកខៀវ កាញារីទ្ធ បានចោទសួរចង់ដឹងថា តើពួកគាត់(អាមេរិក និងអឺរ៉ុប) ប្រើជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះ ឬ យ៉ាងណា?

ប្រតិកម្មពីរដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ បានកាត់ទោសកញ្ញា សេង ធារី ដាក់ពន្ធនាគារ ៦ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទោសភ្លាមៗតែម្តង។ ជាមួយគ្នានេះ អតីតថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនទៀតនៃអតីតគណបក្សប្រឆាំង ក៏ត្រូវបានប្រកាសសាលក្រមផ្ដន្ទាទោសដូចគ្នាដែរ។ ការផ្ដន្ទាទោសខាងលើនេះ ក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមរយៈផែនការ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស។
ក្រោយការកាត់ទោសនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានបញ្ចេញប្រតិកម្ម ដោយសម្តែងការព្រួយបារម្ភជាថ្មី និងជាទម្លាប់របស់ពួកគេអំពីសេរីភាពនៃការបញ្ចេញមតិ និងបានទាមទារឲ្យដោះលែងកញ្ញា សេង ធារី និងអ្នកផ្សេងទៀតឲ្យមានសេរីភាពឡើងវិញ។

ប៉ុន្តែ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបទៅវិញថា ការសម្រេចរបស់តុលាការផ្ដន្ទាទោសកញ្ញា សេង ធារី និងសកម្មជនអតីតគណបក្សប្រឆាំងមួយចំនួនទៀតនោះ គឺជាការអនុវត្តនីតិវិធីច្បាប់របស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ ហើយអ្នកមិនសុខចិត្ត ឬចង់ជួយជនជាប់ចោទទាំងនោះ អាចចូលរួមដំណើរការនីតិវិធីរបស់តុលាការបាន៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល